ប្រេសុីល៖ នាពេលថ្មីនេះ នៅប្រទេសប្រេសុីលមានរឿងចម្លែកមួយបានកើតឡើង ដោយសារក្មេងប្រុសម្នាក់ត្រឹម៩ឆ្នាំ ហ៊ានឡើងជិះយន្តហោះ ចេញពីផ្ទះ ដោយមិនឱ្យអ្នកផ្ទះដឹងទាល់តែសោះ។
ដោយឡែក ក្មេងប្រុសម្នាក់នោះមានឈ្មោះថា Emanuel Marques Oliveira បានរត់ចេញពីផ្ទះនៅពេលព្រឹក ហើយទៅឡើងយន្តហោះ ដោយមិនបានទិញសំបុត្រ លំខិតស្នាមអ្វីទាំងអស់ រូបគេបានធ្វើដំណើរ២៧០០គីឡូម៉ែត្រ ពីទីតាំងដែលគេចេញដំណើរ ឆ្ពោះទៅកាន់ទីក្រុង Guarulhos។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោមការសើបអង្កេតរបស់ប៉ូលីស មុនពេលកើតហេតុក្មេងប្រុសរូបនេះ បានធ្វើឆែកក្នុងGoogle ដោយសរសេរពាក្យថា របៀបឡើងយន្តហោះ ដោយមិនមាននរណាណាចាប់អារម្មណ៍ផងដែរ។
ប៉ុន្តែខណៈពេលនេះ ក្មេងប្រុសរូបនេះ កំពុងតែស្ថិតនៅក្នុងទីក្រុង Guarulhos នៅឡើយ ដែលនេះធ្វើឱ្យម្តាយរបស់គេមានការធូរស្រាលក្នុងចិត្តខ្លះ។
យ៉ាងណាមិញ ប៉ូលីសបានបើកការសើបអង្កេត និងឆែកឆេរមើលកាំមេរ៉ានៅក្នុងព្រលានយន្តហោះ ប៉ុន្តែលទ្ធផលមិនដឹងជាយ៉ាងណាទេ។ ក្រៅពីនេះ ប៉ូលីសបានបញ្ជាក់ថា ប្រវត្តិក្រុមគ្រួសារ Emanuel Marques Oliveira គឺគ្មានការធ្វើ.បា.ប.អ្វីឡើយ មូលហេតុគឺគេចង់ទៅលេងផ្ទះបងប្អូននៅទីក្រុងផ្សេងទៀតប៉ុណ្ណោះ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]