ភ្នំពេញ៖ អាចនិយាយបានថាការប្រកួត Miss Teen International Cambodia បានជ្រើសរើសបវរកញ្ញាឯកដល់ទៅពីររូបក្នុងអំឡុងពេលប្រកួតពេលតែមួយ។ ហើយបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជា២០២១បានទៅលើកញ្ញា ឌី បញ្ញាវិមាលា និងបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជា២០២២ បានទៅលើកញ្ញា សុខ និដាណាត់។

យ៉ាងណាមិញ បើក្រឡេកទៅមើល MTIC 2022 កញ្ញា សុខ និដាណាត់ ត្រូវបានគេដឹងថាជាបវរកញ្ញាវ័យក្មេងមួយរូបដែលមានការតាំងចិត្តខ្ពស់ ហើយនាងក៏មានសមត្ថភាពខ្ពស់ទៀតផង មិនថាការប្រើប្រាស់ភាសា និងចំណេះដឹងផ្សេងៗ។ ពិតណាស់ទោះបីនាងទើបតែអាយុ១៦ឆ្នាំ ប៉ុន្តែនាងបានបង្ហាញឲ្យគ្រប់គ្នាឃើញថា នាងពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលតំណែងឯកដ៏អស្ចារ្យមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញសម្រស់ដ៏ស្រស់ស្អាតរបស់កញ្ញា សុខ និដាណាត់ និងការដើរម៉ូតដ៏មានភាពទាក់ទាញរបស់នាងនៅលើឆាក។ ក្នុងនោះដែរ មុនពេលនាងគ្រងមកុដ Miss Teen International Cambodia 2022 បវរកញ្ញារូបនេះជាកីឡាការិនីជម្រើសជាតិរបស់សហព័ន្ធកីឡារាំកម្ពុជាម្នាក់ផងដែរ ហើយការរាំរបស់នាងក៏មានភាពរស់រវើក និងល្អខ្លាំងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

MTIC 2022 កញ្ញា សុខ និដាណាត់
MTIC 2022 កញ្ញា សុខ និដាណាត់
MTIC 2022 កញ្ញា សុខ និដាណាត់
MTIC 2022 កញ្ញា សុខ និដាណាត់
MTIC 2022 កញ្ញា សុខ និដាណាត់
MTIC 2022 កញ្ញា សុខ និដាណាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]