ខេត្តសៀមរាប÷ សត្វឆ្កែ គឺជាប្រភេទសត្វចិញ្ចឹមដែលប្រជាពលរដ្ឋនៅទូទាំងពិភពលោក រួមទាំងនៅក្នុងប្រទេសកម្ពុជាចាត់ទុកថាជាសត្វដ៏មានភាពវ័យឆ្លាត និងជាសត្វដែលមានការនិយមចិញ្ចឹមច្រើនបំផុតមួយក្នុងចំណោមសត្វចិញ្ចឹមដទៃទៀត។
យ៉ាងណាមិញ កាលពីពេលកន្លងទៅនេះ អាជ្ញាធរខេត្តសៀមរាបបានប្រកាស ទទួលស្គាល់ថា «សត្វឆ្កែ គឺជាសត្វចិញ្ចឹមដ៏ ស្មោះត្រង់របស់មនុស្ស» ហើយថែមទទាំងសម្រេច ហាមឃាត់ការធ្វើអាជីវកម្មសម្លាប់សត្វឆ្កែ ដែលនេះជាទង្វើនិងជាកាយវិការមួយដ៏ល្អ ក្នុងការផ្តល់ជាសារវិជ្ជមានដល់បណ្តាខេត្តក្រុងដទៃទៀតឲ្យមានកិច្ចការពារដល់សត្វឆ្កែ ជៀសផុតពីពួកទុច្ចរិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមទីប្រជុំជនមួយចំនួនអាជីវកម្មលក់សាច់ឆ្កែបានចរាចរក្នុងបរិមាណយ៉ាងច្រើន ដោយជារឿយៗគេតែងតែឃើញាសមត្ថកិច្ចចុះបង្រ្កាបករណីជនទុច្ចរិតលួចទាក់ឆ្កែដើម្បីយកទៅលក់ឲ្យអាជីវករ ដែលនេះបានបង្ហាញពីទង្វើដែលសង្គម និងជាពិសេសម្ចាស់ឆ្កែទាំងអស់ពិបាកនឹងទទួលយក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]