ថៃ៖ តារាសម្ដែង និងជាពិធីការិនី Tukky Sudarat ឬយើងស្គាល់ថា អ្នកគ្រូ ផេនស៊ី ជាតារាស្រីមួយរូប ដែលពូកែសម្ដែងចរិតកំប្លុកកំប្លែង និងធ្លាប់ធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើនសើចសប្បាយតាមរយៈស្នាដៃសិល្បៈរបស់នាងនាពេលកន្លងមក។
ដោយឡែក ស្រាប់តែពេលថ្មីៗនេះ Tukky Sudarat បានចេញមុខសារភាពថាខ្លួន បានមានបញ្ហាសុខភាពផ្លូវចិត្ត និងថប់អារម្មណ៍រយៈពេល ២ឆ្នាំហើយ។ ប៉ុន្តែទើបតែថ្មីៗនេះ ទើបនាងដាច់ចិត្តទៅជួបគ្រូពេទ្យ ហើយបានបង្ហើបតាមរយៈប្រាប់មហាជន ក៏ដូចជាអ្នកគាំទ្រ លើគណនី IG ថានាង មានភាពតានតឹងខ្លាំង ជាមួយរឿងជាច្រើនដែលនាងជួបប្រទះក្នុងជីវិត រហូតធ្វើឲ្យនាង មានអារម្មណ៍ប្រែប្រួលខ្លាំង ឆាប់ឆេឆាវ និងស្ទើរតែធ្លាក់ដល់កម្រិតបាក់ទឹកចិត្តផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ Tukky Sudarat ក៏បានបន្ថែមទៀតថា នាងតែងតែមានស្វាមី និងមិត្តភក្ដិស្និទ្ធស្នាលនៅក្បែរខ្លួន នៅចាំផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្តឲ្យនាងព្យាយាមយកឈ្នះបញ្ហានេះឲ្យបាន ដើម្បីកុំឲ្យនាងភាពតានតឹងកាន់តែធ្ងន់ធ្ងរ និងកុំឲ្យប៉ះពាល់ដល់ការងារដែលនាងស្រលាញ់៕
ប្រភព៖ Kapook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]