ភ្នំពេញ៖ ក្រឡេកទៅមើលបវរកញ្ញាលំដាប់រងទី១ កញ្ញា ប៊ុនរ៉ែន ធារីកា គេសម្លឹងឃើញនាងពិតជាមានភាពក្លាហានមិនធម្មតាឡើយម្យ៉ាងនាងក៏មានសមត្ថភាពខ្លាំងទៀតផង។ លើសពីនេះទៅទៀត នាងមានទាំងទេពកោសល្យ និងសម្រស់ស្រស់ស្អាតពីធម្មជាតិដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍លើរូបនាងគ្រប់គ្នា។

យ៉ាងណាមិញ បន្ទាប់ពីគ្រងតំណែងលំដាប់រងទី១ Miss Teen International Cambodia 2021 គេដឹងថាកញ្ញា ប៊ុនរ៉ែន ធារីកាទើបតែបញ្ចប់ការថតស្ពតមួយ ដែលនឹងចេញនាពេលឆាប់ ហើយនេះក៏ចំណុចចាប់ផ្ដើមដំបូងក្នុងវិស័យសិល្បៈរបស់នាងផងដែរ។ម្យ៉ាងវិញទៀត ថ្មីៗនេះរូបនាងក៏ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជនជាច្រើនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ មុននេះកញ្ញា ប៊ុនរ៉ែន ធារីកា បានបង្ហោះរូបជាច្រើនសន្លឹកលើគណនីផេកផ្លូវការផ្ទាល់ខ្លួនរបស់នាង ដោយរូបភាពថ្មីនោះ នាងបានផាត់មុខ តែងខ្លួនបានយ៉ាងសមរម្យ មើលទៅស្រស់សោភាបែបសុភាពគួរឲ្យគយគន់តែម្ដង។ មិនតែប៉ុណ្ណោះ គ្រប់រូបភាពថ្មីនោះគេឃើញសម្រស់នាងកាន់តែមានភាពទាក់ទាញជាមុនទ្វេដង ទោះបីស្លៀកក្នុងសម្លៀកបែបសាមញ្ញាក៏ពិតមែន៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ប៊ុនរ៉ែន ធារីកា លំដាប់រងទី១ MTIC2021
កញ្ញា ប៊ុនរ៉ែន ធារីកា លំដាប់រងទី១ MTIC2021
កញ្ញា ប៊ុនរ៉ែន ធារីកា លំដាប់រងទី១ MTIC2021
កញ្ញា ប៊ុនរ៉ែន ធារីកា លំដាប់រងទី១ MTIC2021
កញ្ញា ប៊ុនរ៉ែន ធារីកា លំដាប់រងទី១ MTIC2021
កញ្ញា ប៊ុនរ៉ែន ធារីកា លំដាប់រងទី១ MTIC2021

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]