ថៃ៖ ពិធីបុណ្យសពរបស់តារាសម្តែង Tangmo Tida ដែលត្រូវបានរៀបចំធ្វើឡើងកាលពីម្សិលមិញ បានធ្វើឲ្យមហាជន ជាពិសេសនោះ​អ្នកនិយមចូលចិត្តរឿងភាគថៃ ក៏ដូចជាហ្វេនៗ របស់តារាស្រីរូបនេះ ឃើញហើយ ពិតជាស្រណោះ ក្នុងទិដ្ឋភាពសោកសង្រែងខ្លាំងតែម្តង។

ជាក់ស្តែង រូបភាពជាច្រើនសន្លឹក បានផ្តិតក្នុង ទិដ្ឋភាព ត្រូវបានមហាជន រំជួលចិត្តខ្លាំងជាងគេ ដែលបានធ្វើឲ្យ អ្នកនិយមលេងអ៉ីធឺណែត អាណិតជាពន់ពេកនោះ នៃវត្តមានលោក Bird ដែលជាសង្សាររបស់ Tangmo ក្នុងរូបភាពសង្រែងមិនអាចទទួលយកបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ក្នុងទឹកមុខស្រងូរស្រងាត់ អង្គុយតែម្នាក់ឯង ដែលមើលទៅដូចមនុស្សអស់សង្ឃឹម ប្រៀបទៅនឹងពិភពលោកប្រែក្លាយជាអួរអាប់ ដែលបានធ្វើឲ្យបេះដូងអ្នកបានឃើញ ពិតជាអាណិតអាសូរខ្លាំងណាស់ ថែមទៀតនោះ គេបានសង្កេតឃើញថា រូបលោក​ក៏បានកាន់ចិញ្ចៀនមួយវង់ក្នុងដៃផងដែរ ដែលគេប្រាកដថា លោកនឹងមានគម្រោងសុំនាង រៀបការ តែជាអកុសលសង្សាររបស់លោក បែរជាជួបរឿងសំណាងអាក្រក់បែបនេះទៅវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]