តារាកម្សាន្ត÷ គឺជាដំណឹងដ៏គួរអោយសោកស្តាយ និងទទួលបានការចាប់អារម្មណ៍ពេញប្រទេសថៃ បន្ទាប់ពីតារាសម្តែងស្រីថៃTangmo Nida បានជួបឧបទ្ទវហេតុធ្លាក់ពីទូកល្បឿនលឿននៅកណ្តាលទន្លេចៅប្រាយ៉ា កាលពីពេលកន្លងទៅ រហូតទទួលមរណភាព។

យ៉ាងណាមិញ មុនពេលកើតរឿងហេតុខាងលើ កាលពីពេលកន្លងទៅតារាស្រីថៃ Tangmo Nida ក៏ធ្លាប់បានបញ្ចេញឃ្លីបវីដេអូមួយ ដោយបានថតបង្ហាញទាំងផ្ទះនិងឡាន ហើយប្រការដែមហាជន​ជា​ច្រើន​កត់​សម្គាល់ឃើញនោះគឺ​ថាស្លាក​លេខ​ឡានរបស់ Tangmo មានលេខ​១៣ ដែលបូកចូលគ្នាគឺលេខ៤ ហើយតាមជំនឿនិងទម្លាប់ទំនៀមលេខ៤គឺជាលេខនាំគ្រោះ និងជាលេខមិនល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា ការជ្រើសរើសស្លាកលេខឡានឬម៉ូតូគឺជាជំនឿនឹងបានក្លាយជាទំនៀមទម្លាប់នៅពេលទិញរថយន្តឬម៉ូតូថ្មី ដោយគេនិយមតែងជ្រើសយកលេខដែលល្អដោយគេជឿថាវានឹងនាំមកនូវសំណាងល្អ ឬជោគជ័យនៅក្នុងជីវិត តែបើប្រហែលរើសស្លាកលេខចំលេខមិនល្អ វានឹងនាំឲ្យមានគ្រោះឬខាតបង់ទ្រព្យសម្បត្តិថែមទៀតផង៕

តារាស្រីថៃTangmo Nida
តារាស្រីថៃTangmo Nida
តារាស្រីថៃTangmo Nida
តារាស្រីថៃTangmo Nida(រូបខាងឆ្វេងដៃ)
ឡានរបស់តារាស្រីថៃTangmo Nida

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]