កូរ៉េខាងត្បូង៖ ថ្មីៗនេះ សមាជិកក្រុម BLACKPINK នាង Lisa ពេលបង្ហាញមុខ នៅអាកាសយានដ្ឋាន ដេលស្រីស្អាតរូបនេះបានបង្ហាញពីភាពលេចធ្លោខ្លាំង ជាមួយនឹង Fashion បែបធម្មតាៗ តែ Cute មិនចាញ់ឈុតពេលស្លៀកឡើងឆាកសម្ដែងឡើយ។

ក្នុងនោះផងដែរ ដំណើរកម្សាន្ត ទៅទីក្រុងប៉ារីសលើកនេះ រូបនាង បានតែងខ្លួន ពិតជាខូលខ្លាំងតែម្តង ដែល តារាស្រីរូបនេះ បានពាក់អាវធំ ជាមួយនឹងអាវកក្អមពណ៌ស អ្វីដែលចាប់អារម្មណ៍នោះ ម្ចាស់បទ «Money» រូបនេះ ក៏បានផ្លាស់ប្តូរពណ៌សក់ទៅ ទង់ដែងកាន់លេចធ្លោថែមមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបង្ហាញខ្លួន មិនទាន់បានប៉ុន្មានផង ហ្វេនៗ នៅលើពិភពលោក ដែលនិយមម៉ូដ Fashion ដែលបញ្ចេញ ទម្លាយតម្លៃ សម្លៀកបំពាក់ របស់របរប្រើប្រាស់ ដែលតារាស្រី កើតឆ្នាំ ១៩៩៧ រូបនេះ បានគ្រងមួយឈុត សុទ្ធតែមានតម្លៃថ្លៃ។

អ្វីដែលចាប់អារម្មណ៍នោះ គ្រាន់តែដង្កៀបកៀបសក់ ឬក៏បូរចងសក់របស់នាង ក៏មានតម្លៃថ្លៃផងដែរ ដែលក្នុងនោះ បើតាមប្រភពមួយបានចេញផ្សាយរូបភាព នៃតម្លៃដង្កៀបកៀបសក់របស់នាង ជាមាក់ Celine នោះ មានតម្លៃទៅដល់ ៣៨៥ដុល្លារ ឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]