ភ្នំពេញ៖ ពិតណាស់ បច្ចុប្បន្នតារាសម្ដែងស្រីអ្នកនាង ផាន់ ផាត់ណា មានកូនប្រុសម្នាក់មានមុខមាត់ស្អាត គួរឲ្យក្នាញ់ទៀតផង  ក្រោយបង្ហាញមុខកូនប្រុស តែងតែមានមហាជនជាច្រើនសរសើរពីមុខមាត់កូននាងគ្រប់ៗគ្នាតែម្ដង។

លើសពីទៅទៀត អ្នកម៉ាក់សម័យថ្មីរូបនេះ ទោះរវល់ជាមួយការងារយ៉ាងនាក្ដីក៏ឆ្លៀតពេលនៅកំដរ និងមើលថែកូនប្រុសផងដែរ។ មិនតែប៉ុណ្ណោះ បើមើលទៅលើរូបរាងនាងនាពេលបច្ចុប្បន្នវិញ ឃើញថាស្លីមស្អាតគួរឲ្យទាក់ទាញមិនចាញ់កាលមិនទាន់មានកូននោះទេ។ ដែលអាចនិយាយបានថា នាងនៅតែស្រលាញ់សម្រស់ និងរូបរាងរបស់នាង ទើបតារារូបនេះ អាចមើលថែរក្សាទំហំរាងបានឲ្យនៅដដែលយ៉ាងដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយដល់សម្រស់ ថ្មីៗនេះអ្នកនាង ផាន់ ផាត់ណា បានបង្ហោះរូបច្រើនសន្លឹកលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយរូបទាំងនោះ ធ្វើឲ្យហ្វេនមើលសឹងមិនដាក់ភ្នែកគ្រប់គ្នាតែម្ដង។ ដោយមុខមាត់នាងនៅតែស្រស្រស់ស្អាត ចំពោះការស្លៀកពាក់វិញ ឆើតឆាយ ស៊ិចស៊ីគួរឲ្យចាប់អារម្មណ៍តែម្ដង។ ជាពិសេស ជាមួយនឹង ឈុតចងពុំពណ៌សាច់ ក្បែរអាងហែលទឹក រំលេចសម្រស់នាង កាន់តែចែងចាំង ជាមួយនឹងសាច់ដ៏ភ្លឺរលោង រូបរាងដ៏ស្រលូនបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ផាន់ ផាត់ណា
ផាន់ ផាត់ណា
ផាន់ ផាត់ណា និងកូនប្រុស
ផាន់ ផាត់ណា
ផាន់ ផាត់ណា
ផាន់ ផាត់ណា
ផាន់ ផាត់ណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]