ភ្នំពេញ៖  ដូចដែរស្គាល់ហើយថា ដា ដាវ ជាតារាសម្តែងស្រី ដែលធ្លាប់បាន លេចមុខក្នុងខ្លីៗជាច្រើន ហើយក៏ជា តារាមូដែលម្នាក់ដែរ។ ក្នុងនោះ កាលពីពេលជិតមួយខែកន្លងទៅ ដា ដាវ បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីទាក់ទាងជាមួយនឹងគូស្នេហ៍ជាច្រើនឆ្នាំ រយចក៏សម្រេចចិត្តដឹកដៃគ្នាភ្ជាប់ពាក្យ យ៉ាងអធិកអធម។

 អាចនិយាយបានថា ទំនាក់ទំនងស្នេហារយៈពេលជាង ៣ឆ្នាំរបស់តារាសម្ដែងកញ្ញា ដា ដាវ និងគូដណ្ដឹង មកទល់ពេលនេះ ពួកគេនៅតែស្រលាញ់គ្នាយ៉ាងល្អូកល្អើន និងតែងតែបង្ហាញសកម្មភាពស្វីតៗជាមួយគ្នា នៅតាមបណ្ដាញសង្គមឲ្យហ្វេនៗលួចច្រណែនជាញឹកញាប់។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីនេះតារាស្រីមុខដូចកូនកាត់រូបនេះ រឹតតែធ្វើឲ្យអ្នកទស្សនាសឹងតែរឹងខ្លួន ជាមួយនឹងសកម្មភាពដ៏ផ្អែមល្ហែមដែលមនុស្សស្រីប្រាថ្នាចង់បានដូច គឺ ទើបតែធ្វើឲ្យហ្វេនៗរំភើបមិនទាន់បានប៉ុន្មានផង ស្រាប់តែ ដាដាវ ត្រូវបានគូដណ្ដឹងសុំរៀបការជាសាធារណៈ មានអ្នកទស្សនារាប់ពាន់នាក់ រំជួលចិត្តរំភើបតាមគូស្នេហ៍មួយគូនេះមិនស្ទើរ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ដាដាវ 
ដាដាវ 
ដាដាវ និងគូដណ្ដឹង
ដាដាវ និងគូដណ្ដឹង
ដា ដាវ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]