បរទេស៖ កាលពីថ្មីៗកន្លងទៅនេះ តារាស្រី Kim Kardashian បានចែករំលែករូបថតជាបន្តបន្ទាប់ ពីការដើរលេងរបស់ខ្លួន ជាមួយមិត្តប្រុស លោក Pete Davidson នៅទីក្រុងញូវយ៉ក។ ដោយគូស្នេហ៍​អ្នកទាំងពីរ បាន​ថត​រូប​ក្នុង​សណ្ឋាគារ​មួយដែល Kim បានស្នាក់​នៅ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្រៅ​ពី​ពេល​ថត​រូប Selfie មួយ​ចំនួនហើយ គូស្នេហ៍មួយគូនេះ ថែមទាំងបង្ហាញនូវភាពផ្អែមល្ហែម ក្នុងរូបភាពដែល លោក Pete គេងកើយ​លើ​ភ្លៅ​របស់ Kim ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ រូបភាព​ទាំង​នោះ ​ត្រូវ​បាន​ថត​ នៅ​ពេលដែល Kim បានទៅ​ទីក្រុង New York ដើម្បី​ទៅ​ជួប Pete ព្រមទាំង​ប្រារព្ធ​ ទិវា​នៃ​ក្តី​ស្រឡាញ់​លើក​ដំបូង​ជាមួយ​គ្នា ដោយពួកគេបានទៅញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋានមួយ ក្នុងយប់នោះផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian និង គូស្នេហ៍
Kim Kardashian និង គូស្នេហ៍
Kim Kardashian និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]