ថៃ៖ ពិតណាស់ បើគិតមកទល់នឹងពេលនេះ រវាងទំនាក់ទំនងស្នេហារវាងកម្លោះសង្ហា Mark Prin និងតារាស្រីល្បីឈ្មោះ Kimberley គឺមានរយៈពេល ៨ ឆ្នាំទៅហើយ។ ជាពិសេស គូស្នេហ៍មួយគូនេះ បានទាញយកចំណាប់អារម្មណ៍ហ្វេនៗជាច្រើន ជាមួយនឹងសកម្មភាពផ្អែមល្ហែម ជាហូរហែ។
មិនតែប៉ុណ្ណោះ គូស្នេហ៍អ្នកទាំងពីរ នៅតែរក្សាបាននូវទំនាក់ទំនងស្នេហាយ៉ាងល្អបំផុត ដោយសារតែមានរូបភាពដ៏ផ្អែមល្ហែម ជាពិសេសបន្ទាប់ពីចូល២០២២នេះ នៅលើគណនីអ៊ីនស្តាក្រាម របស់ Mark Prin បានបង្ហោះរូបភាព កាន់តែល្អូកល្អើនលើសមុន បង្កើតអនុស្សាវរីយ៍យ៉ាងកក់ក្តៅជាមួយគ្នា ថែមទាំងបង្ហោះបង្អួតអ្នកគាំទ្រឲ្យលួចច្រណែនមិនស្ទើរផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ដូចពេលថ្មីៗនេះ គ្រាន់តែដឹកដៃគ្នាទៅវត្តធ្វើបុណ្យ ក៏ Mark និងមិត្តស្រី ធ្វើឲ្យអ្នកគាំទ្រអៀនជាមួយដែរ។ ជាពិសេស បង្ហាញសកម្មភាពយ៉ាងស្និតស្នាល សមរម្យជាខ្លាំងជាមួយនឹង សម្លៀកបំពាក់ដ៏សមសួន ថែមទាំងកាយវិការដឹកដៃគ្នា Mark ថែមទាំងកាន់កាបូបឲ្យ Kimberley មើលទៅពិតជាផ្អែមល្ហែម មានក្តីសុខខ្លាំងមែនទែន៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]