ថៃ​៖ តារាសម្ដែងស្រី Pancake Khemnanit បច្ចុប្បន្ន នាងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំង មិនចាញ់កាលពីពេលចូលសិល្បៈដំបូងៗឡើយ។ ក្នុងនោះដែរ តារាស្រីរូបនេះ តែងតែធ្វើឲ្យហ្វេនៗកោតសរសើរចំពោះស្នាដៃក្នុងវិថីសិល្បៈជានិច្ច មិនថា ការសម្ដែង ដើរម៉ូត ។  

យ៉ាងណាមិញ មិនត្រឹមតែមានទេពកោសល្យពូកែក្នុងវិស័យសិល្បៈទេ នាងក៏មានមុខមាត់ដ៏មានមន្តស្នេហ៍ ថែមទាំងមានការរៀបចំខ្លួន បានយ៉ាងទាក់ភ្នែក ជាមួយនឹងស្ទាយ៍ប្លែកៗជាច្រើន ដែលសុទ្ធសឹងជាម៉ូតដ៏ពេញនិយមសម្រាប់ ហ្វេនៗយុវវ័យជាច្រើន ជាពិសេស ក៏បានបង្ហាញពីសម្រស់ដ៏លេចធ្លោ ដែលធ្វើឲ្យនាងទទួលបានចំណាប់អារម្មណ៍ពី បណ្ដាទស្សនិកជនកាន់តែច្រើនឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាសម្ដែងស្រីរូបនេះ មានអាយុ ៣៣ឆ្នាំហើយ បើនិយាយពីសម្រស់របស់នាងវិញ ពិតជាមិនចេះចាស់ និងនៅតែស្រស់ស្អាតដដែល។ ទន្ទឹមនឹងនេះ ដូចនាងបានបង្ហាញខ្លួននៅក្នុង ឈុតសម្លៀកបំពាក់មួយ ដែលជារ៉ូបរឹបរាងពណ៌ខ្មៅដៃមួយសសៃ បង្ហាញរាងដ៏ខ្ពស់ស្រលះ ជាពិសេសនោះគឺ ចេញរូបរាងឡើងមាំ មានសាច់ដុំដៃធំៗដូចអ្នកកីឡាអញ្ចឹង ស្អាតប្លែកភ្នែកម្យ៉ាងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Pancake
Pancake
Pancake
Pancake
Pancake
Pancake
Pancake
Pancake

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]