ថៃ៖ គឺជារឿងដ៏នឹកស្មានមិនដល់ ពីការចាកចេញគ្មានថ្ងៃត្រឡប់ របស់តារាល្បីៗ នៅក្នុងសិល្បៈកម្សាន្តថៃ ដែលបានធ្វើឲ្យសមាជិកគ្រួសារ មិត្តៗស្និទ្ធស្នាល រួមទាំងអ្នកគាំទ្រជាច្រើន មានការសោកស្ដាយយ៉ាងខ្លាំង ទៅលើស្នាដៃកន្លងមករបស់ពួកគេ ផងដែរ។ 

នៅក្នុងនោះដែរ បើទោះបីជាបានឃ្លាតឆ្ងាយបែបនេះ តែសិល្បករទាំងនោះ នៅតែស្ថិតក្នុងការចងចាំរបស់មនុស្សជាច្រើន ខណៈ​ពេល​កំពុងតែមានឈ្មោះ​ល្បីទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ មានដូចជា៖

១. Singh Muksipong ឬ Sing Sqweez Animal

គឺជាដំណឹងដ៏ក្រៀមក្រំមួយ សម្រាប់ លោក Singh Muksipong ដែលបានទទួលម.រ.ណ.ភាពភ្លាមៗ ដោយការធ្លា.ក់.ពីលើអគារខុនដូប្រណីតមួយកន្លែង ក្នុងតំបន់ថងល័រ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៥។ 

Singh Muksipong

២. Pu Wichchuda Suansuwan

គឺជាតារា​សម្ដែងស្រី ​ដែល​កំពុង​រះ​ក្នុង​ទសវត្សរ៍​ទី ៩០ ដែលបានទទួលម.រ.ណ.ភាព នៅ​ក្នុង​គ្រោះ.ថ្នា.ក់​ចរាចរណ៍​នៅលើ​ផ្លូវ Bangna-Trad ហើយនៅពេលនោះ នាងមានអាយុទើបតែ ១៩ ឆ្នាំប៉ុណ្ណោះ និងកំពុងតែមានភាពល្បីខ្លាំង ផងដែរ។ 

Pu Wichchuda Suansuwan

៣. Kae Boonpitak Jitkrachang

គឺជាតារាសម្តែងស្រី ក្នុងទសវត្សរ៍ ៩០ និងបានទទួលម.រ.ណ.ភាព ដោយគ្រោះ.ថ្នា.ក់ចរាចរណ៍ ដែលឧប្បត្តិហេតុនេះ គឺនៅលើផ្លូវកោង Rong Po ខេត្ត Chonburi ក្នុងឆ្នាំ ១៩៩៥ ខណៈពេលនោះ នាងមានអាយុត្រឹមតែ ២២ ឆ្នាំតែប៉ុណ្ណោះ។ 

Kae Boonpitak Jitkrachang

៤. John Dyland

គឺជាតារាប្រុស ដែលកំពុងរះក្នុងទសវត្សរ៍ទី ៩០ ព្រមទាំងបានទទួលម.រ.ណ.ភាព ដោយសារតែ រថយន្តក្រ.ឡា.ប់និង ឆេះនៅលើផ្លូវ Sukhumvit ខេត្ត Chonburi ក្នុងឆ្នាំ ១៩៩៥ ។ 

John Dyland

៥. Tham Tonawanik

គឺជាតារាប្រុសដ៏ល្បីមួយរូប ក្នុងទសវត្សរ៍ទី ៩០ ផងដែរនោះ ដែលបានទទួលម.រ.ណ.ភាព ដោយសារ តែធ្លា.ក់ពីលើខុនដូជាន់ទី ១៧ ក្នុងឆ្នាំ ១៩៩៥ ។​ 

Tham Tonawanik

៦. Big D2B

តារាចម្រៀងប្រុសរូបនេះ បានរងគ្រោះ.ថ្នា.ក់ ដោយធ្លា.ក់.​ចូល​ប្រឡាយ ដែលបានកើតឡើងក្នុងឆ្នាំ ២០០៣។ ប៉ុន្តែខណៈពេលនោះ រូបលោកបានទទួលាការព្យាបាល ពីការក្លាយជាព្រះអង្គម្ចាស់ដែលកំពុងដេកលង់លក់។ តែនៅទីបំផុត នៅតែមិនអាចរក្សាដង្ហើមរបស់លោកបានឡើយ ហើយ លោក Big បានទទួលម.រ.ណ.ភាព នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០០៧។ 

Big D2B

៧. Namtarn The Star

គឺជាដំណឹងដ៏ក្រៀមក្រំមួយ នៅលើសិល្បៈកម្សាន្ត បន្ទាប់ពី តារាស្រី Namtarn ចូលសម្រាកព្យាបាល ក្នុងបន្ទប់ ICU ជាមួយនឹងជំងឺអាថ៌កំបាំង និង​បាន​សន្លប់​ក្នុង​បន្ទប់ ICU ផងដែរ។ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៩ Namtarn ក៏បាន​ទទួល​ម.រ.ណ.ភាព​។

Namtarn The Star

៨. Por Tridsadee

គឺជាដំណឹងដ៏ក្រៀមក្រំយ៉ាងខ្លាំង ចំពោះ តារាសម្ដែង លោក Por Tridsadee ដែលបានទទួលម.រ.ណ.ភាពកាលពី​ថ្ងៃ​ទី​ ១៨ ខែមករា ឆ្នាំ​២០១៦ ដោយ​មាន​ជំ.ងឺ.​គ្រុ.ន.ឈា.ម ​ធ្ងន់ធ្ងរ ។

Por Tridsadee

៩. Michael Pupart 

អតីតតារាសម្ដែង លោក Michael Pupart  បានទទួលម.រ.ណ.ភាព ក្នុងអាយុ ៥២ ឆ្នាំ ដែលបានធ្វើឱ្យអ្នកគាំទ្រជាច្រើន ផ្ទុះការភ្ញាក់ផ្អើល ព្រោះដោយសារតែ​ មាន​ហេតុផល​ច្រើន​ណាស់ ​ដែល​នាំ​ឱ្យ​លោក បានជ្រើសរើស​បញ្ចប់​ជីវិត​ នៅក្នុង​ផ្ទះ ដែលបានកើតឡើង កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២។ 

Michael Pupart 

១០. Tangmo Nida

គឺជាដំណឹងដ៏ភ្ញាក់ផ្អើលថ្មី នៅក្នុងេពិភពកម្សាន្ត ចំពោះដំណឹងម.រ.ណ.ភាពរបស់ តារាស្រី Tangmo បន្ទាប់ពីជួបឧបទ្ទវហេតុ ធ្លា.ក់ពីលើទូកល្បឿនលឿន នៅកណ្តាលទន្លេចៅប្រាយ៉ា។ ហើយហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ។ រហូតមកទល់នឹងពេលនេះ ករណីរបស់នាង នៅតែរឿងដែលសង្គមបានបន្តតាមដាន សាកសួរពីមូលហេតុពិតនៃការស្លា.ប់ ដើម្បីទាមទាររកយុត្តិធម៌ឲ្យ Tangmo ផងដែរ៕

Tangmo Nida

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]