ថៃ៖ ជារឿងដ៏សោកសង្រេងជាទីបំផុត ដែលសុខៗក៏ត្រូវមកបាត់.បង់មនុសស្សជាទីស្រលាញ់ ពេញបេះដូង ដោយមិនមានសូម្បីពាក្យលាចុងក្រោយ។ ជាការពិត Tangmo បានលាចាកទៅអស់រយៈពេល ជាងកន្លះខែទៅហើយ ដែលធ្វើឲ្យមហាជន ជាពិសេសសង្សាដ៏កំសត់ មានការសោកសៅធ្វើចិត្តមិនបាន គួរឲ្យអាណិតជាពន់ពេក។
ជាមួយគ្នានេះ ពិធីបុណ្យស.ពរបស់ Tangmo ដែលរៀបចំនិងរ៉ាប់រងដោយ តារាស្រី Aum Patchrapa ក៏បានប្រព្រឹត្តទៅពីរថ្ងៃទៅហើយ។ ក្នុងនោះគេក៏សង្គេតឃើញមានតារាអ្នករួមអាជីប ល្បីៗជាច្រើនបានមកចូលរួមពិធីបុណ្យជាមួយនឹងទឹកមុខដ៏ក្រៀក្រំគ្រប់ៗគ្នា ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលកាន់តែអាណិតរំជួលចិត្តនោះគឺ Bird ដែលជាគូស្នេហ៍របស់ Tangmo នៅតែមិនដាច់អាល័យបើទោះបីជាតារាស្រីនេះ លែងរស់នៅលើលោកនេះទៀតហើយ។ ដោយបង្ហោះរូបនាង អង្គុយបង្ហូរទឹកភ្នែកក្នុងពិធីបុណ្យ ជារៀងរាល់ថ្ងៃ មិនសូវមាត់ក ក្លាយជាមនុស្សស្ងៀមស្ងាត់ រហូតដល់មានអ្នកកាត់ត រូបភាព Tangmo ឈរជាមួយ Bird មើលទៅដូចជាមនុស្សដែលកំពុងមានជីវិតឈរក្បែរគូស្នេហ៍ សមគ្នាជាខ្លាំង តែនេះមិនមែនជាការពិតនោះឡើយ។
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]