ភ្នំពេញ៖ Ezecom ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) លំដាប់ខ្ពស់នៅកម្ពុជា នៅថ្ងៃសុក្រ ទី១១ ខែមិនា ឆ្នាំ២០២២ បានប្រកាសពីចាប់ដៃគ្នាជាមួយក្រុមហ៊ុន Amazon Web Services (AWS) ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវបច្ចេកវិទ្យាសេវា Cloud ឈានមុខគេ ដូចជាការគណនា (compute), ការរក្សាទុកទិន្នន័យ, មូលដ្ឋានទិន្នន័យ, ការធានាសុវត្ថិភាពនិង ការគ្រប់គ្រងបណ្តាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភ្ជាប់ជាមួយនឹងភាពជាដៃគូរនេះក្រុមហ៊ុន AWS សហការជាមួយនឹងក្រុមហ៊ុន Ezecom បានរៀបចំវេទិការពិភាក្សាស្តីអំពី “ពីការបើកដំណើរការ Cloud ផ្លាស់ប្តូរប្រក្រតីភាពតាមគន្លងថ្មីនៅក្នុងឧស្សាហកម្មហរិញ្ញវត្ថុ” នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ស៊ុន រ៉ាពីដ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន, លោក William Mark Hanna, គ្រុបនាយកប្រតិបត្តិហិរញ្ញវត្ថុ ប្រចាំក្រុមហ៊ុន Royal Group The Companies, និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនសហគ្រាសជាច្រើនរូបផ្សេងទៀត។
ថ្លែងក្នុងឱកាសនោះ លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន Ezecom មានប្រសាសន៍ថា៖
លោកស្រី Yuni Lee Heathcote បន្ថែមថា៖
ក្រុមហ៊ុន AWS ផ្តល់ជូននូវហេដ្ឋរចនាសម្ព័ន្ធ Cloud ដែលជាទីទុកចិត្តខ្ពស់ អាចបង្កើនទំហំ និងបន្ថយទំហំប្រើប្រាស់បាន ជាមួយការចំណាយទាប ដែលផ្តល់ថាមពលដល់ក្រុមហ៊ុនចំនួនរាប់សែននៅក្នុងប្រទេសចំនួន១៩០នៅជុំវិញពិភពលោក។ សេវា Cloud របស់ក្រុមហ៊ុន Ezecom ដែលផ្តល់ដោយក្រុមហ៊ុន AWS នូវសេវាចំណាយទាប តម្លៃទៅតាមទំហំនៃការប្រើប្រាស់និងមិនចាំបាច់បង់ថ្លៃជាមុន។ លើសពីនេះទៀត ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន EZECOM នឹងផ្តល់ជូនការប្រឹក្សាយោបល់អំពីសេវាCloud ដល់អតិថិជនមុនពេលចុះឈ្មោះប្រើប្រាស់កញ្ចប់សេវា AWS។
ក្រុមការងាររបស់ក្រុមហ៊ុន EZECOM ក៏នឹងផ្តល់ជូនអតិថិជននូវការប្រឹក្សាអំពីការផ្លាស់ប្តូរ ការអនុវត្ត ព្រមទាំងការគាំទ្រនិងការគ្រប់គ្រងជាបន្តផងដែរក្រោយពេលចុះហត្ថលេខាប្រើប្រាស់សេវា។ សេវា Cloud របស់ក្រុមហ៊ុន Ezecom នឹងផ្តោតលើសហគ្រាសធុនតូច និងធុនមធ្យម (SMEs) និងក្រុមហ៊ុនធំៗ ស្ថាប័នក្នុងវិស័យសាធារណៈ ធនាគារនិងហិរញ្ញវត្ថុ ប្រព័ន្ធផ្សព្វផ្សាយនិងកម្សាន្ត និងឧស្សាហកម្មផលិតកម្ម។ ក្រុមហ៊ុន Ezecom នឹងផ្តល់ជូនសេវាដល់ស្ថាប័នដែលប្រតិបត្តិការក្នុងខេត្តកណ្តាល ព្រះសីហនុ សៀមរាប ក្រុងប៉ោយប៉ែត ក្រុងបាវិត និងរាជធានីភ្នំពេញ ហើយគ្រោងនឹងពង្រីកនៅទូទាំងប្រទេសកម្ពុជានាពេលអនាគត។
ការផ្លាស់ប្តូរមកប្រើសេវា Cloud នៅកម្ពុជា អតិថិជន នឹងទទួលបាននូវអត្ថប្រយោជន៍អំពីការពង្រីក និងបង្កើនកំរិតនៃការបង្កើតថ្មីដែលCloud ផ្តល់អោយ។ សេវា Cloudនឹងផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនក្នុងស្រុកធ្វើទំនើបកម្ម និងប្រកួតប្រជែងក្នុងទិដ្ឋភាពសាជីវកម្មពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ជំនួសឱ្យការរង់ចាំរយៈពេលជាច្រើនសប្តាហ៍ ឬច្រើនខែ ដើម្បីផ្តល់ហេដ្ឋារចនាសម្ព័ន្ធនៅនឹងកន្លែង ក្រុមហ៊ុនសហគ្រាសនឹងអាចដាក់ដំណើរការកម្មវិធីថ្មីៗដោយរលូន ពង្រីកសេវាបានភ្លាមៗ ខណៈដែលបន្ទុកការងារកើនឡើង ហើយក៏អាចបន្ថយទំហំផ្ទុកមកវិញបានផងដែរ ប្រសិនបើតម្រូវការមានការថយចុះ។
តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន AWS ក្រុមហ៊ុន Ezecom ចូលរួមជាមួយក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកផ្សេងទៀតដូចជា Disney, Netflix, Airbnb និង Abode ក្នុងការផ្តល់នូវសេវា Cloud ដែលល្អបំផុតនេះសម្រាប់អត្ថប្រយោជន៍របស់ក្រុមហ៊ុនសហគ្រាសកម្ពុជា៕
អំពីក្រុមហ៊ុន Ezecom
ក្រុមហ៊ុន Ezecom ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០0៧ ដើម្បីបម្រើតម្រូវការទីផ្សារសេវាអ៊ិនធឺណិតសម្រាប់ក្រុមហ៊ុន សហគ្រាស និងតាមលំនៅដ្ឋាន ដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា។ ចាប់តាំងពីបានបង្កើតឡើងមក ក្រុមហ៊ុនបានក្លាយជាអ្នកផ្តល់សេវាអ៊ិនធឺណិត និងបច្ចេកវិទ្យាទំនាក់ទំនងដ៏ទូលំទូលាយនិងនាំមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងអ៊ិនធឺណិតខ្សែហ្វាយប៊ើអុបទិក សេវា IPLC, DPLC, MPLS, VPLSព្រមទាំងដំណោះស្រាយនិងសេវាកម្ម VAS ដែលមានមូលដ្ឋានលើអ៊ិនធឺណិតផ្សេងទៀត។ នៅក្រុមហ៊ុន Ezecom យើងផ្តល់អំណាចដល់ប្រជាជន ក្រុមហ៊ុន សហគ្រាស និងប្រទេសជាតិ ដើម្បីរួមគ្នាកសាង និងរៀបចំអនាគតឌីជីថលរបស់អ្នក។ បេសកកម្មរបស់ក្រុមហ៊ុន Ezecom គឺដើម្បី “ក្លាយជាអ្នកផ្តល់ដំណោះស្រាយល្អជាងគេខាងសេវាទំនាក់ទំនងនៅប្រទេសកម្ពុជា តាមរយៈការបង្កើតថ្មី និងការបន្តកែលម្អខ្លួនព្រមទាំងជួយលើកស្ទួយដល់សង្គម”។
ក្រុមហ៊ុនបានប្រេីប្រាស់បណ្តាញខ្សែហ្វាយប៊ើអុបទិកនៅទូទាំងប្រទេសកម្ពុជា ដែលគាំទ្រដោយ MPLS និងសេវាមជ្ឈមណ្ឌលទិន្នន័យកម្រិតពិភពលោកទៀតផង។ យើងដឹងច្បាស់អំពីតម្រូវការគុណភាពខ្ពស់ និងសេវាអ៊ិនធឺណិតដែលគួរឱ្យទុកចិត្តបាន ដូច្នេះ ក្រុមហ៊ុន Ezecom បានវិនិយោគយ៉ាងច្រើនលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រ (MCT) ដែលត្រូវបានភ្ជាប់មកកាន់ដីគោកប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ ដោយមានការសហការជាមួយក្រុមហ៊ុន Telekom Malaysia និងក្រុមហ៊ុន Symphony Thailand។ ការវិនិយោគដ៏មានសារៈសំខាន់ទាំងនេះធានាបាននូវកម្រិតសេវាដ៏សាកសមបំផុតចំពោះតម្រូវការរបស់ក្រុមហ៊ុន សហគ្រាស និងអ្នកប្រើប្រាស់តាមគេហដ្ឋាន។ ដំណោះស្រាយដោយភាពច្នៃប្រឌិត និងហេដ្ឋារចនាដ៏រឹងមាំរបស់យើងបានធ្វើឱ្យយើងក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារក្នុងវិស័យរបស់ក្រុមហ៊ុន និងជាកត្តាជំរុញមួយនៃការវិវត្តឌីជីថលរបស់កម្ពុជា។
ទំនាក់ទំនងក្រុមហ៊ុន Ezecom
ផ្ទះលេខ ៧ដេ មហាវិថីសហព័ន្ធរុស្ស៊ី អគារសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ទូរស័ព្ទ៖ (+៨៥៥) ២៣ ២៣ ៨១៨១
គេហទំព័រ៖ www.ezecom.com.kh
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]