ភ្នំពេញ៖ ឆ្ងល់ណាស់! ហេតុអ្វីថ្ងៃនេះក្នុងបណ្តាញសង្គម Facebook មនុស្សម្នានាំផ្អើលឈូឆរហាក់ប្លែកពីសព្វដងម្ល៉េះ? ហើយអ្វីដែលគួរឲ្យកត់សម្គាល់ និងភ្ញាក់ផ្អើលសូម្បីតែតារាប្រុសស្រីល្បីៗរួមមាន ពេជ្រ សោភា, កែវ សុខផេង, Step, ជា វណ្ណារិទ្ធិ, DJ Nana, រ៉េត ស៊ូហ្សាណា ព្រមទាំងតារាៗជាច្រើនរូបផ្សេងទៀតក៏នាំគ្នាចែករំលែករូបភាពជាមួយនឹងស្មាតហ្វូន OPPO Reno7 ជំនាន់ថ្មីនេះដែរ ថែមទាំងមានការបញ្ចេញមតិរៀងៗខ្លួនទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ សូម្បីតែអ្នក Review ដ៏ល្បីល្បាញលោក ចន សី និងបណ្តាសារព័ត៌មានល្បីៗ ព្រមទាំងអ្នកនិយមចូលចិត្តវិស័យបច្ចេកវិទ្យាក្នុងស្រុកជាច្រើន កំពុងនាំគ្នាជ្រួលជ្រើមផុសរូបស្មាតហ្វូន OPPO Reno7 ម៉ូដែលថ្មីនេះយ៉ាងព្រោងព្រាត ធ្វើឲ្យអ្នកលេង Facebook អន្ទះអន្ទែងពីការមកដល់របស់កូនពៅត្រកូល Reno Series គ្រប់ៗគ្នា។ ហើយបើតាមដឹងស្មាតហ្វូនស៊េរីថ្មីមួយនេះ គឺគេបានផ្តោតសំខាន់លើបច្ចេកវិទ្យា «អ្នកជំនាញ Portrait» ផ្តល់នូវបទពិសោធន៍ថ្មីៗដល់អ្នកប្រើប្រាស់លើមុខងារថតរូបថតវីដេអូ។
បើក្រឡេកទៅមើលរូបរាងវិញលើកនេះ OPPO មិនធ្វើឲ្យអតិថិជនខកចិត្តឡើយដោយបានផ្លាស់ប្តូររូបរាងថ្មី រចនាបថថ្មីស្ទើរទាំងស្រុងដែលមិនមានគែមរាងមូលដូច Reno Series មុនៗទៀតឡើយ។ នៅលើ Reno7 បានតុបតែងខ្លួនយ៉ាងល្អប្រណិតប្រកបដោយភាពច្នៃប្រឌិតជាមួយគែមរាងការ៉េ កម្រាស់កាន់តែស្តើងជាមុនប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងស្ទីលរចនាទាន់សម័យ អាចនិយាយបានថាស័ក្កិសមសម្រាប់មនុស្សសម័យថ្មីដែលចូលចិត្តភាពស៊ីវិល័យ អ្នកចូលចិត្តហ្វ៊េសសិន ពិសេសអតិថិជនវ័យក្មេងៗធានាដឹងតែត្រូវចិត្តលើរូបរាងឌីហ្សាញបែបនេះជាក់ជាមិនខាន។
ចុះសម្រាប់អ្នកទាំងអស់គ្នាវិញ យល់យ៉ាងណាបើរូបរាងរបស់ OPPO Reno7 ជំនាន់ថ្មីចេញមកបែបនេះ? យ៉ាងណាមិញ យើងនៅមិនទាន់ច្បាស់ថា សម្រាប់រូបរាងពិតរបស់ Reno7 នឹងមានរូបរាងបែបនេះឬយ៉ាងណានោះទេ។ ចំណែកថ្ងៃដាក់សម្ពោធ និងចេញលក់ក្នុងប្រទេសកម្ពុជាយើងក៏មិនទាន់ច្បាស់ផងដែរ។ ដូច្នេះអ្នកទាំងអស់គ្នាមានតែបន្តរង់ចាំតាមដានពីព័ត៌មានលម្អិតរបស់ OPPO Reno7 នៅលើផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]