ប្រទេសថៃ ៖ បើទោះបី ហេតុការណ៍រអិលធ្លាក់ជើង រហូតដល់ បា.ត់ប.ង់ជីវិតរបស់ តារាសម្តែងថៃ Tangmo ត្រូវសមត្ថកិច្ចអះអាងថា ជាឧបទ្ទេវហេតុរួចហើយក្តី គេឃើញ អ្នកគាំទ្ររបស់តារាស្រីរូបនេះ ហាក់មិនអស់ចិត្តនៅតែទាមទារឲ្យរកយុត្តិធម៌រហូតមកដល់ពេលនេះ មិនតែប៉ុណ្ណោះ ងាកទៅជំនួយការTangmo នាង Gatrick ក៏ត្រូវអ្នកកាសែត និងមហាជនថៃ សម្តែងការមិនពេញចិត្ត ចំពោះរូបនាងកាន់តែខ្លាំងឡើងៗ។
ជាងនេះទៅទៀត តាំងពីរថ្ងៃកើតហេតុរហូតពេលនេះ គេឃើញ Gatrick ត្រូវមានបញ្ហាដោះស្រាយបន្តកន្ទុយគ្នាតែម្តង ទើបបកស្រាយរឿង សង្ស័យមានជម្លោះជាមួយនឹងជំនួយការPinky ក្នុងថ្ងៃបុណ្យសព Tangmoរួចហើយ ស្រាប់តែឥលូវ ត្រូវភរិយាហាយសូ Por សង្ស័យពីទំនាក់ទំនងអ្នកទាំងពីរថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ អ្នកនាង Benz ភរិយាស្របច្បាប់របស់ ហាយសូPor បានទម្លាយថា រូបនាងមិនធ្លាប់ដឹងទាល់តែសោះ ថាGatrick និងស្វាមី ធ្លាប់មានសម្ព័នភាពជាមួយគ្នា កាលអាយុ ១៨-២០ឆ្នាំ ហើយរូបនាងក៏មិនច្បាស់ថា រឿងកើតយូរហើយ តើទំនាក់ទំនងអ្នកទាំងពីរជាបែបណា នៅបន្តទាក់ទងគ្នា ឬ គ្រាន់តែជាមិត្តភក្តិធម្មតានោះឡើយ ឥលូវកំពុងរង់ចាំ ការបកស្រាយពីអ្នកទាំងពីរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ Thai Drama & Series
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]