ភ្នំពេញ៖ Miss Teen International Cambodia 2021 កញ្ញា ឌី បញ្ញាវិមាលា ក្រោយគ្រងមកុដបវរកញ្ញាយុវវ័យអន្តរជាតិ២០២១ដំបូងគេបង្អស់រួចមក រូបនាងហាក់បីទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ មិនតែប៉ុណ្ណោះ នាងកាន់តែបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គមផងដែរ។
លើសពីនេះទៅទៀត គេសម្គាល់ឃើញថា ចាប់ពីថ្ងៃដែលគ្រងមកុដ Miss Teen International Cambodia 2021រួច នាងទទួលបានឱកាសការងារជាបន្តបន្ទាប់ តាមរយៈការថតម៉ូត និងថតស្ពតផ្សេងៗជាដើម។ ម្យ៉ាងវិញទៀត បើក្រឡេកទៅមើលរូបសម្ផស្សវិញយុវតីវ័យ១៤ឆ្នាំរូបនេះ កាន់តែស្រស់ស្អាតជាងមុនទ្វេដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ ស្របពេលកំពុងត្រៀមខ្លួនចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen International នៅប្រទេសហ្វីលីពីននោះ គេឃើញថាកញ្ញា ឌី បញ្ញាវិមាលា ថែរក្សាសម្រស់បានល្អ ជាពិសេសរូបភាពថ្មីដែលនាងទើបបង្ហោះស្លៀកឈុតពណ៌ខ្មៅនោះមើលទៅពិតជាស្រស់សោភារាយមន្តស្នេហ៍ទៅកានើហ្វេនៗឲ្យលង់គ្រប់ៗគ្នា។ ក្នុងនោះដែរ អាចនិយាយបានថា បវរកញ្ញាវ័យ១៤ឆ្នាំរូបនេះ ទោះអាយុនៅតិច តែការមើលថែសម្រស់របស់នាងមិនចាញ់មនុស្សពេញវ័យប៉ុន្មានឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]