រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ ផ្អើលពេញបណ្តាញសង្គម ក្រោយពេល លោកគ្រូមហាជ័យនិងលោកគ្រូមហាជុំ ធ្វើពិធីបុណ្យនាគ ហើយល្បីរឿងបារមីនាគចូលសណ្ឋិត សម្តែងរិទ្ធិរាំលើទូក ខណៈកំពុងធ្វើពិធី ផ្ទុយទៅវិញបែរជាទទួលការរិះគន់ពីមហាជន យ៉ាងដំណំទៅវិញ។

មិនតែប៉ុណ្ណោះ ដល់ថ្នាក់មានការកាត់វីដេអូTrollលេងសើច ភ្ជាប់ជាមួយនឹងចម្រៀង ផ្ទុះការភ្ញាក់ផ្អើលលើហ្វេសប៊ុកថែមទៀតផង សូម្បីតែ បុគ្គលល្បីឈ្មោះក្នុងសង្គមមួយចំនួន សម្តែងការមិនពេញចិត្តជាខ្លាំង ចំពោះការធ្វើពិធីរបស់លោកគ្រូមហាជ័យផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ អ្វីដែលពិតជាគាប់ជួននោះគឺ ខណៈរឿងបារមីចូលសណ្ឋិតនេះ ល្បីមិនទាន់បាត់ផង ស្រាប់តែ ម៉ែរួយ បង្ហោះសារសុំលាឈប់ពីក្រុមហ៊ុន Rouy Infinity Co., Ltd ពីតំណែង អ្នកគ្រប់គ្រងទូទៅនៅក្នុងក្រុមហ៊ុន ដោយបញ្ជាក់មូលហេតុ ពីការជាប់រវល់ការងារ និងការធ្វើពាណិជ្ជកម្មផ្ទាល់ខ្លួន។

យ៉ាងណាក្តី យោងតាមការស្នើសុំឈប់ពីតំណែងរួចហើយនោះ ក្រុមហ៊ុន ម៉ែរួយ សម្រេចផ្តាច់សកម្មភាព ឬអាជីវកម្មទាំងអស់ ជាមួយលោក ឆេង ប៉េងគុណ(លោកគ្រូមហាជ័យ) មិនពាក់ព័ន្ធនឹងក្រុមហ៊ុន តទៅឡើយ ចាប់ពីថ្ងៃចេញលិខិតមួយនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោកជំទាវ ឧកញ៉ា ស្រី ណារួម
លោកជំទាវ ឧកញ៉ា ស្រី ណារួម
លោកគ្រូ មហាជ័យ
លោកគ្រូ មហាជ័យ
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]