ប្រទេសថៃ ៖ ដូចដឹងស្រាប់ហើយថា ទិដ្ឋភាពក្នុងពិធីបុណ្យស.ពរបស់ តារាសម្តែង Tangmo មនុស្សម្នាទាំងឡាយដែលចូលរួម តែងបង្ហាញក្តីស្រណោះ និងសោកស្តាយជាពន់ពេក ក្នុងការបាត់បង់រូបនាង ជាពិសេសគឺ សង្សារ លោកBird ត្រូវគេសង្ស័យថា យំជារៀងរាល់ថ្ងៃ និងបង្ហាញវត្តមានក្នុងពិធី មិនលោះថ្ងៃ។

ជាងនេះទៅទៀត ហ្វេនៗកាន់តែផ្ទុះការភ្ញាក់ផ្អើល ក្រោយឃើញ អតីតស្វាមីរបស់ Tangmoគឺ តារាសម្តែងប្រុស Tono បានមកចូលរួមក្នុងកម្មវិធី មិនតែប៉ុណ្ណោះ នៅសម្រក់ទឹកភ្នែកយំ ក្នុងកម្មវិធីផ្អើលអស់អ្នកចូលរួមថែមទៀតផង កាលពីម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក្តី ក្រោយរូបភាពនិងវីដេអូ របស់តារាប្រុស Tono ធ្វើឲ្យគេឯងរំជួលចិត្តហើយនោះ មូលហេតុក៏ត្រូវបានបើកបង្ហាញគឺ នៅចុងកម្មវិធី គេបានចាក់វីដេអូខ្លីរបស់ Tangmo ដែលកាលពី៧ឆ្នាំមុន ខណៈ រូបនាងបានលេងUkuleleបណ្តើរ ច្រៀងបណ្តើរ Suprise អតីតស្វាមី ក្នុងថ្ងៃកំណើត ពោរពេញដោយស្នាមញញឹមបង្កប់ក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ គ្រាន់តែឃើញហើយ Tonoទប់ទឹកភ្នែកលែងបាន ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភពវីដេអូ ៖ Thailand star- Cambodia Fanclub

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]