ប្រសិន​បើ​គ្នា​យើង​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ វា​ជា​រឿង​សំខាន់​ក្នុង​ការ​មើល​សារធាតុ​ផ្សំ​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ធានា​ថា​យើង​កំពុង​ផ្ដល់​អាហារូបត្ថម្ភ​ដ៏​ល្អ​បំផុត​ដល់​កូន​តាម​ដែល​អាច​រក​បាន។ ក្នុង​ទឹក​ដោះ​គោ​ម្សៅ ភាគ​ច្រើន​ផ្សំ​ឡើង​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​ស្រដៀង​ទៅ​នឹង​ទឹក​ដោះ​ម្ដាយ​រួម​មាន ប្រូតេអ៊ីន វីតាមីន និង សារធាតុ​រ៉ែ​នានា រួម​ទាំង DHA ផង​ដែរ។

DHA ជា​អ្វី?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

DHA ជាពាក្យ​កាត់នៃ​អាស៊ីដ Docosahexaenoic ពេល​ខ្លះ​ត្រូវ​គេ​សំដៅ​ទៅ​លើ​អាហារ​បំប៉ន​ខួរ​ក្បាល​ក្មេងៗ។ អាស៊ីដ​ខ្លាញ់​ល្អ​ប្រភេទ​នេះ ​អាច​ជួយ​ពង្រឹង​សមត្ថ​ភាព​ខួរ​ក្បាល​បាន​ដល់​ទៅ ៦០% និង​ជួយ​ទ្រទ្រង់​គ្រប់​ប្រព័ន្ធ​ប្រសាទ​ក្នុង​រាង​កាយ ពិសេសអាស៊ីដ DHA ជា​សមាស​ធាតុ​រចនាសម្ព័ន្ធ​ដ៏សំខាន់​នៃ​ជាលិកា​ខួរក្បាល។

ការសិក្សា​រក​ឃើញ​ថា អាស៊ីដ​ខ្លាញ់នៃ​ជា​សមាភាព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ មួយ​នេះ ជះ​ឥទ្ធិពល​យ៉ាង​ធំធេង​ទៅ​លើ​ការ​វិវត្ដ​ខួរ​ក្បាល​របស់​ក្មេងៗ​តូចៗ ជួយ​ពង្រឹង​ឥរិយាបថ ក៏​ដូច​ជា​សកម្មភាព​ផ្សេងៗ​របស់​ក្មេ​ងក្នុង​សង្គម​ផងដែរ។

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ទារកដែល​បៅ​ទឹក​ដោះ​ម្ដាយ ​មាន​ជំនាញ​យល់​ដឹង​ខ្ពស់​បើ​ធៀប​ទៅ​នឹង​ទារក​ដែល​បៅ​ទឹក​ដោះ​គោ​ម្សៅ​​ផលិត​ឡើងកាលពីដំបូងៗ​ដែលមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ក៏ព្រោះតែ​សារធាតុ DHA មានក្នុង​ទឹក​ដោះ​ម្ដាយ។ ប៉ុន្តែ បច្ចុប្បន្ន​នេះ ការ​សិក្សា​ថ្មី​ៗ​មួយ​បាន​រក​ឃើញ​ថា ទារក​ដែល​ញ៉ាំ​អាហារ​បំប៉ន ឬ​បៅ​ទឹក​ដោះ​គោ​ម្សៅ​មាន​បន្ថែម​សារធាតុ DHA មាន​ការ​លូតលាស់​ខួរក្បាល​គួរ​ឲ្យ​កត់​សម្គាល់​ជាង​ទារក​បៅ​ទឹក​ដោះ​គោ​ម្សៅ​ធម្មតា។

អ្នក​ស្រាវជ្រាវ​បាន​សិក្សា​លើ​ទារក​ចំនួន ២២៩ នាក់ ដែល​បាន​បៅ​ទឹក​ដោះ​គោ​ម្សៅ​បន្ថែម DHA ឬ​ទឹក​ដោះ​គោ​ម្សៅធម្មតា​។ នៅ​ពេល​ពួកគេ​មាន​អាយុ ៩ ខែ ពួកគេ​ត្រូវបាន​ផ្តល់​ការ​ធ្វើ​តេស្ត​ដោះ​ស្រាយ​បញ្ហា ដែល​ពួក​គេ​ត្រូវ​បំពេញ​តាម​លំដាប់​លំដោយ​ដើម្បីទទួល​បាន​កណ្ដឹង​លេង។ ទារក​ដែល​បៅ​ទឹក​ដោះ​គោ​ម្សៅ​បន្ថែម​សារធាតុ DHA បាន​បង្ហាញ​អាកប្បកិរិយា​រហ័ស​រហួស​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​អនុញ្ញាត​ឲ្យពួកគេ​យក​កណ្ដឹងក្មេងលេងនៅចុងបញ្ចប់ការសាកល្បងនោះ​។

DHA អាច​ជួយ​រំញោច​ដល់​សកម្មភាព​ក្នុង​ខួរ​ក្បាល ជា​ភាសា​បច្ចេកទេស Dorso-lateral prefrontal cortex ដែល​មាន​តួនាទី​យ៉ាង​សំខាន់​លើ​ការ​គ្រប់​គ្រង​ផែន​ការ​អ្វី​មួយ​ក្នុង​ខួរ​ក្បាល (Motor Planning) និង​មុខ​ងារ​បញ្ញា។ លើស​ពី​នេះ បើ​កម្រិត DHA ក្នុង​ខួរ​ក្បាល​ទាប អាច​រាំង​ស្ទះ​ដល់​សកម្ម​ភាព​ខួរ​ក្បាល​បាន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]