ថៃ៖ ក្នុងរយៈពេល ៣ ថ្ងៃនៃការកាន់ទុ.ក្ខ សម្រាប់តារាសម្ដែងស្រី Tangmo ក៏មានរូបភាពជាច្រើន ដែលបានក្លាយជាប្រធានបទ និងត្រូវបានតាមដាននៅលើបណ្ដាញសង្គម ជាពិសេស ក្នុងចំណោមនោះ រឿងដែលបានទាក់ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ នោះ​គឺ​អ្នកស្រី Panida ដែល​ជា​ម្ដាយ​បង្កើត​របស់​នាង តែម្ដង។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ យោងតាមប្រភពក្នុងស្រុកមួយ បានឲ្យដឹងថា នៅក្នុងជំនួបជាមួយ វិទ្យាស្ថានស្រាវជ្រាវកោសល្យវិច័យ កាលពីរសៀលថ្ងៃទី១៤ ម្សិលមិញនេះ អ្នកស្រី Panida បានចែករំលែកថា ខ្លួនបានលើកលែងទោស ឲ្យ Gatick ដែលជាអ្នកគ្រប់គ្រង Tangmo មួយរយភាគរយហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះដែរ ម្តាយបង្កើតរបស់ Tangmo បាននិយាយទៀតថា នៅក្នុងពិធីបុណ្យស.ព Gatick បានទៅសុំអភ័យទោ.សម្តងទៀត ដោយប្រាប់ថាខ្លួនបានយំរាល់ថ្ងៃ ព្រោះនឹកដល់ Tangmo ខណៈដែលកំពុងឈរ​នៅ​មុខ ​អ្នកស្រី Panida ។ ម៉្យាងវិញទៀត នៅពេលឃើញបែបនេះ អ្នកស្រីថែមទាំងបាន លួងលោមអ្នកគ្រប់គ្រងរូបនេះ ដោយបានប្រាប់ថា ពេលនេះ នាងបានលើកលែងទោសទាំងស្រុងហើយ ប៉ុន្តែការលើកលែងទោសនេះ មិនបានពាក់ព័ន្ធនឹងការស៊ើបអង្កេតលើករណីនេះទេ រឿងដែលនៅសល់ ទុកឲ្យប៉ូលីសជាអ្នកដោះស្រាយ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

 Gatick និង Tangmo
ម្ដាយ Tangmo និង Gatick
ម្ដាយ Tangmo
ម្ដាយ Tangmo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]