ពិភពលោក÷ ស្របពេលដែលសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនមិនទាន់បានបិទបញ្ចប់ ថ្មីៗនេះយោងតាមសារព័ត៌មាន AFP បានឱ្យដឹងថា មន្ត្រីអាមេរិកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រុស្ស៊ីបានស្នើសុំសម្ភារៈយោធា និងជំនួយពីសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួនគឺចិន។

យ៉ាងណាមិញ នៅក្នុងសេចក្តីចុះផ្សាយលម្អិតនោះក៏បានបញ្ជាក់ថាទីក្រុងមូស្គូក៏បានស្នើសុំជំនួយសេដ្ឋកិច្ចពីទីក្រុងប៉េកាំង ប្រឆាំងនឹងការដាក់ទណ្ឌកម្មដ៏អាក្រក់ ដែលបានដាក់ប្រឆាំងនឹងខ្លួនដោយប្រទេសលោកខាងលិចថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃអង្គារ៍ ទី១៥ ខែមីនា ឆ្នាំ២០២២នេះ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅមិនទាន់បិទបញ្ចប់នៅឡើយទេ ដោយមិនទាន់មានភាគីណាមួយប្រកាសបញ្ចប់សង្រ្គាមនៅឡើយទេ៕

ប្រធានាធិបតីរុស្ស៊ី និងចិន
ប្រធានាធិបតីរុស្ស៊ី និងចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]