ចិន៖ ថ្មីៗនេះ នៅលើទំព័រផ្ទាល់ខ្លួន របស់ លោក Wang Xiaofei ដែលជាអតីតស្វាមី តារាស្រី Barbie Hsu បានបង្ហាញថា ខ្លួនបាននៅស្ងៀមស្ងាត់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ ដោយសារតែ មិនចង់ពាក់ព័ន្ធទៅនឹងបណ្តាញសង្គម និងធ្វើឲ្យប៉ះពាល់ដល់មនុស្សគ្រប់គ្នា។
តែទោះបីជាយ៉ាងណាដ៏ដោយ ស្រាប់តែមានពាក្យចចាមអារ៉ាមច្រើនពេក បានលេចឡើង និងបានប៉ះពាល់ទៅ ដល់ជីវិតរស់នៅរបស់អ្នកជំនួញរូបនេះ ដែលធ្វើឲ្យលោកត្រូវបង្ខំចិត្តនិយាយ ដោយនៅក្នុងនោះ លោកបានបង្ហើបថា ខ្លួនបានលែងលះជាមួយនឹង Barbie Hsu យ៉ាងសុខសាន្តហើយ ហើយពេលនេះអ្នកទាំងពីរ ក៏មានជីវិតថ្មី និងបានជូនពរអតីតភរិយាឱ្យជួបតែសេចក្តីសុខ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ភ្លាមៗនោះ បន្ទាប់ពី បានជូនពរអតីតភរិយារួច ស្រាប់តែ មានអត្ថបទមួយបានលេចចេញនៅលើអ៊ីនធឺណិតដែលថា Barbie Hsu នឹងនាំកូនទាំងពីរនាក់របស់ខ្លួន ទៅប្រទេសកូរ៉េ ដើម្បីរស់នៅជាមួយនឹងអនាគតស្វាមី ។ មិនត្រឹមតែប៉ុណ្ណោះ តាមប្រភពដដែលនេះ បានបន្តថា ទោះជានាងមិនចង់ ប៉ុន្តែ នាងនៅតែជ្រើសរើសនាំកូនទៅប្រទេសកូរ៉េ ដូច្នេះ នាងអាចមើលថែបានយ៉ាងងាយស្រួល។
លើសពីនេះ គម្រោងនាំកូនទៅប្រទេសកូរ៉េរបស់ Barbie Hsu ត្រូវបានអតីតស្វាមីជំទាស់ បន្ទាប់ពីដឹងរឿងនេះ ជាពិសេស ថែមទាំងមានការលើកឡើងថា រូបលោកអាចនឹងប្ដឹ.ងសុំទទួលកូនយកមកចិញ្ចឹម ក្នុងពេលឆាប់ៗនេះ ព្រោះ លោកមិនចង់ឱ្យពួកគេ ហៅអ្នកដទៃថា ជាឪពុក។ យ៉ាងណាមិញ បច្ចុប្បន្ន អតីតគូស្វាមីភរិយាមួយនេះ ក៏នៅមិនទាន់បាននិយាយជាផ្លូវការនៅឡើយទេ អំពីពាក្យចចាមអារ៉ាមមួយនេះ ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]