ចិន៖ ក្រោយពីរួមរស់ជាប្ដីប្រពន្ធអស់រយៈពេល ៧ ឆ្នាំ ជាមួយនឹងពាក្យចចាមអារ៉ាមមិនឈប់ឈរនោះ នៅទីបំផុត តារាស្រី Angelababy និង លោក Huang Xiaoming បានប្រកាសជាផ្លូវការ ពីការលែងលះរបស់ខ្លួន កាលពីចុងខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ។ 

ដោយឡែក បន្ទាប់ពីបានចែកផ្លូវគ្នារៀងៗខ្លួន ថ្មីៗនេះ តាមទំព័រដ៏ល្បីមួយ ស្រាប់តែមានអត្ថបទ ដែលបានចែករំលែកពីពាក្យចចាមអារ៉ាមដ៏គួរឲ្យចាប់អារម្មណ៍ ដែលបានលើកឡើងថា បច្ចុប្បន្ននេះ Angelababy ត្រូវ​បាន​មនុស្ស​ជា​ច្រើន កំពុង​តាម​រូបនាង ដែលមានម្នាក់​ក្នុង​ចំណោមនោះ ​គឺ​ជា​អ្នក​ជំនួញ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់។ ហើយបុគ្គលម្នាក់នេះ ថែមទាំងបានឲ្យចិញ្ចៀនពេជ្រទៅនាង ដែលធំជាង ចិញ្ចៀនអាពាហ៍ពិពាហ៍ដែល តារាស្រីរូបនេះ ធ្លាប់ទទួលបានទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយសារតែពាក្យចចាមអារ៉ាមបែបនេះ ទើបធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេត បានងាកមកចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើចិញ្ចៀនរៀបការរបស់ Angelababy ដែលត្រូវបានអតីតស្វាមីជូនដល់ខ្លួន មុនថ្ងៃរៀបការ។

នៅក្នុងនោះ ចិញ្ចៀនដ៏ប្រណីតនេះ ត្រូវបានគេដឹងថា ជាចិញ្ចៀនពេជ្រ ដែលត្រូវបានរចនាយ៉ាងស្រស់ស្អាត មានទម្ងន់ ៥,៥៣ ការ៉ាត់ ជាមួយនឹងពេជ្រដំណក់ទឹក ជាពិសេស បន្ថែមពីលើត្បូងពេជ្រតូចៗចំនួន ៧៣ គ្រាប់ ដែលមានតម្លៃ ១០ លានយ័ន (ប្រហែល ១,៥ លានដុល្លារ) ទៀតផង៕

ប្រភព​៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy
Angelababy
Angelababy
Angelababy
ចិញ្ចៀនពេជ្ររបស់ Angelababy
ចិញ្ចៀនពេជ្ររបស់ Angelababy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]