កាលពីដើមឆ្នាំថ្មីនេះ គ្រប់គ្នាច្បាស់ជាបានឃើញព័ត៌មានលើបណ្ដាញសង្គមពីចំនួនមនុស្សជាច្រើននាក់នាំគ្នាទៅទិញថ្នាំ Molnupiravir សម្រាប់ប្រើប្រាស់ ចំពេលករណីវិជ្ជមានវីរុសបំប្លែងអូមីក្រុងកំពុងកើនមាន។ ថ្នាំ Molnupiravir អាចទប់ស្កាត់ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាត់បន្ថយហានិភ័យស្លាប់ និងការពារការបំប្លែងខ្លួនថ្មីរបស់វីរុសកូវីដ-១៩ តែយើងមិនគួរចេះតែប្រើតាមគ្នា មិនបានដឹងពីការណែនាំថាគួរប្រើបែបណា ឬក្រុមមនុស្សណាអាចប្រើបាន ឬអត់នោះទេ។
បើតាមព័ត៌មានសំខាន់នៃការចេញវេជ្ជបញ្ជាប្រើថ្នាំ Molnupiravir របស់ FDA សហរដ្ឋអាមេរិក ឲ្យដឹងថា ថ្នាំនេះអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យមចំពោះមនុស្សពេញវ័យដែល៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- មានលទ្ធផលវិជ្ជមាននៃវីរុសកូវីដ-១៩
- មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាករណីធ្ងន់ធ្ងរ រួមទាំងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬប្រឈមនឹងស្លាប់
- អ្នកជំងឺដែលមិនអាចទទួលបានជម្រើសនៃការព្យាបាលកូវីដ-១៩ ផ្សេងទៀតដែលអនុញ្ញាតប្រើប្រាស់ដោយ FDA សហរដ្ឋអាមេរិក។
ស្របពេលគ្នានេះដែរ FDA សហរដ្ឋអាមេរិកក៏បានណែនាំបន្ថែមពីការប្រើប្រាស់ថ្នាំ Molnupiravir ថា ថ្នាំនេះមិនត្រូវបានអនុញ្ញាតឲ្យប្រើចំពោះអ្នកជំងឺដែលមានអាយុតិចជាង ១៨ ឆ្នាំទេ។ Molnupiravir មិនត្រូវបានអនុញ្ញាតឲ្យប្រើលើសពី ៥ ថ្ងៃជាប់ៗគ្នាដែរ។
FDA អាមេរិកបន្តថា Molnupiravir ក៏មិនត្រូវបានអនុញ្ញាតឲ្យប្រើការពារមុនឆ្លង ឬក្រោយព្យាបាលជាសះស្បើយពីជំងឺកូវីដ- ១៩ទេ។ ម៉្យាងវិញទៀត ស្ត្រីពពោះ ក៏មិនអាចប្រើថ្នាំនេះសម្រាប់ព្យាបាលកូវីដ-១៩បានដែរ ព្រោះអាចប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃបាន។
ទោះជាឥឡូវនេះ មានថ្នាំព្យាបាលកូវីដ-១៩ ដែលមានសមត្ថភាពក្នុងការកាត់បន្ថយករណីធ្ងន់ធ្ងរ ឬចូលសម្រាកក្នុងមន្ទីរពេទ្យ យើងគ្រប់គ្នាគួរតែចាក់វ៉ាក់សាំងកូវីដ -១៩ និងបន្តអនុវត្តវិធាការសុខាភិបាលតាមការណែនាំពីក្រសួងសុខាភិបាល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]