ថៃ៖ កាលថ្ងៃទី ១៤ ខែមិនា ម្សិលមិញនេះ តារាចម្រៀង Bitoey Rsiam ក៏បានទៅចូលរួមក្នុងពិធីបុណ្យស.ពរបស់ Tangmo ផងដែរ ខណៈពិធីបុណ្យនេះបានរៀបចំជាច្រើនថ្ងៃមកហើយ ព្រមទាំងមានវត្តមានមិត្តអ្នកសិល្បៈមកចូលរួមរំលែកទុក្ខជាហូរហែ។
ជាមួយគ្នានេះ នៅក្នុងពិធីថ្ងៃដដែល បន្ទាប់ពីបានចូលរួមនិងគោរពវិញ្ញាណក្ខន្ធ.ស.ពរបស់ Tangmo រួចរាល់ ស្រាប់តែតារាស្រី Bitoey ធ្វើឲ្យអ្នកគ្រប់គ្នា រួមទាំងអ្នកសារព័ត៌មានភ្ញាក់ផ្អើលខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយក្នុងនោះ នាងស្រាប់តែបានបាត់កាបូបផ្ទាល់ខ្លួន ដោយមិនដឹងថាអ្នកណាយកទៅនោះទេ។ ហើយកាបូបរបស់នាងនោះក៏ជាកាបូបដែលមានម៉ាកល្បី Dior និងមានតម្លៃថ្លៃផងដែរ រួមនឹងមានរបស់របរក្នុងនោះថែមទៀត ទើបនាងស្តាយ និងប្រកាសស្វែងរកភ្លាមៗតែម្ដង។ ពេលនោះដែរ Bitoey បានបង្ហើបថា នាងបានភ្លេចវានៅក្នុងបន្ទប់ទឹក ប៉ុន្តែនៅពេលនាងដើរទៅរកវិញក៏ស្រាប់តែបាត់ ទោះព្យាយាមរកក៏រកមិនឃើញ។
យ៉ាងណាមិញ ពេលនេះដែរ រូបភាពក្នុងកាមេរ៉ាសុវត្ថិភាព ក៏បានបញ្ជូនទៅឲ្យប៉ូលីស រង់ចាំមើលថាតើជាអ្នកណាដែលជាអ្នកលួចកាបូបនាងទៅ? យើងនឹងបន្តតាមដាននៅពេលក្រោយទៀត៕
ប្រភព៖ tvpoolonline
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]