សេអ៊ូល៖ តារាស្រី Jisoo សមាជិកក្រុម BLACKPINK ត្រូវបានគេលើកមកធ្វើជាប្រធានបទជាហូរហែរ ក្នុងកម្មវិធី Paris Fashion Week ឆ្នាំនេះ ប៉ុន្តែនាងនៅតែបន្តកាន់កាប់ពិភពម៉ូដដដែល ដោយការបង្ហាញខ្លួន នៅលើក្របទស្សនាវដ្ដីកាលពីថ្មី ៗ នេះ។
ជាក់ស្តែង កាលពីដើមខែនេះ ការបង្ហាញខ្លួនរបស់តារាស្រីកើត ឆ្នាំ ១៩៩៥ រូបនេះ ក្នុងកម្មវិធី Paris Fashion Week បានធ្វើឲ្យមានឥទ្ធិពលយ៉ាងខ្លាំងដែលនាងប្រែក្លាយព្រឹត្តិការណ៍នេះទៅជាការប្រគំតន្ត្រីផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងអ្នកចូលរួមយ៉ាងកុះករ ក្នុងការរង់ចាំ ចង់ឃើញតារាស្រីរូបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ជាថ្មីម្តងទៀត Jisoo បានឆក់យកបេះដូងអ្នកនិយមលេងអ៉ីនធឺណែតជុំវិញពិភពលោកម្ដងទៀត បន្ទាប់ពីបង្ហាញខ្លួនលើក្របរបស់ Vogue និង Harper's Bazaar Japan ជាមួយនឹងសម្រស់ក៏ដូចជា ការលេងស្ទីលតុបតែងខ្លួន នៃរសនិយមថ្មីៗ របស់តារាស្រីរូបនេះ។
ជាមួយគ្នានេះដែរ រូបភាពជាច្រើនសន្លឹក ដែលបានធ្វើការចែករំលែក ទៅនឹងការស្លៀក ម៉ូដសម្លៀកបំពាក់នីមួយ ៗ ដោយត្រូវបានគេលើកឡើងថា ទោះបីជាតារាស្រីរូបនេះ ជាតារាចម្រៀងលក៏ពិតមែន តែក៏មិនមានការបដិសេធ Jisoo បន្ថែមនូវជាមួយស្ទីល ប៉ិនប្រសប់របស់នាង ក្នុងឈុតនីមួយ ៗ ឡើងមានភាពទាក់ទាញតែម្តង៕
ប្រភព៖ Koreaboo
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]