ភ្នំពេញ៖ កន្លងទៅច្រើនសប្ដាហ៍ហលយដែលកម្មវិធីប្រកួត Miss Teen International Cambodia បានស្វែងរកម្ចាស់ជ័យលាភីទាំងម្ចាស់មកុដ និងលំដាប់រងពីទី១ដល់លំដាប់រងទី៤។ ពិតណាស់ក្នុងចំណោមម្ចាស់មកុដទាំង៦រូប គេសម្លឹងឃើញថាបវរកញ្ញាTop6ទាំងអស់សុទ្ធសឹងតែមានសមត្ថភាព និងរូបសម្ផស្សស្អាតគ្រប់ៗគ្នាតែម្ដង។

យ៉ាងណាមិញ បើក្រឡេកមើលបេក្ខនារីមួយរូបក្នុងចំណោមTop6 ដែលជាម្ចាស់ជ័យលាភីលំដាប់រងទី៤គឺកញ្ញា អ៊ុក សាវរីយ៍ គេដឹងថានាងក៏មានការតាំងចិត្តខ្ពស់ និងមានភាពក្លាហានោងដែរ។ ម្យ៉ាងវិញទៀត សមត្ថភពសិល្បៈ ចំណេះដឹងទូទៅរបស់នាងក៏មានគ្រប់គ្រាន់ ដែលអាចឲ្យនាងឈរជើងក្លាយជាលំដាប់រងទី៤ Miss Teen International Cambodia 2021យ៉ាងដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង មើលពីរូបសម្ផស្សកញ្ញា អ៊ុក សាវរីយ៍ គេក៏ឃើញមុខមាត់នាងស្រស់ស្អាតផូរផង់ មានមន្តស្នេហ៍ខ្លាំងតែម្ដង។ ជាពិសេសពេលនាងតុបតែងខ្លួនម្ដងៗ តែងតែទទួលបានពាក្យសរសើរពីអ្នកលេងបណ្ដាញសង្គម និងមិត្តភក្ដិគ្រប់ពេល។ ក្នុងនោះដែរ ថ្មីៗនេះនាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ស្លៀកឈុតពណ៌សថតកាច់ស្ទាយ៍មើលទៅពិតជាមានភាពទាក់ទាញ ចំណែករូបរាងក៏ស្លីមស្អាតទៀត៕

សូមទស្សនារូបភាពខាងក្រោម៖ 

MTICលំដាប់រងទី៤ កញ្ញា អ៊ុក សាវរីយ៍
MTICលំដាប់រងទី៤ កញ្ញា អ៊ុក សាវរីយ៍
MTICលំដាប់រងទី៤ កញ្ញា អ៊ុក សាវរីយ៍
MTICលំដាប់រងទី៤ កញ្ញា អ៊ុក សាវរីយ៍
MTICលំដាប់រងទី៤ កញ្ញា អ៊ុក សាវរីយ៍
MTICលំដាប់រងទី៤ កញ្ញា អ៊ុក សាវរីយ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]