កូរ៉េខាងត្បូង៖ កាលពីថ្មី ៗ នេះ សមាជិករ៉េប RM ក្រុមចម្រៀងបុរសសកល BTS បានជម្រុញឲ្យមានការចាប់អារម្មណ៍ ទៅលើការសន្ទនាក្នុងចំណោមអ្នកគាំទ្រ ជាមួយនឹង ការវែកញែក អំពីការសម្រកទម្ងន់ របបអាហារ សុខភាព របស់តារាប្រុសរូបនេះ។

ក្នុងនោះគេត្រូវបានឲ្យដឹងថា ទម្លាប់នៃការហាត់ប្រាណរបស់ RM រួមមានការលាយបញ្ចូលគ្នា នៃការហ្វឹកហាត់កម្លាំង ជិះកង់ ជិះទូក ជិះកង់ និងផ្សេងទៀត ដែលគេបានដឹងថា រូបលោក បានចែករំលែកការហាត់ប្រាណនេះនៅក្នុងរឿង Instagram នៅថ្ងៃទី ២២ ខែកុម្ភៈ ពីរសប្តាហ៍មុនការប្រគុំតន្ត្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមកបន្ថែមទៀត រូបលោកបានបញ្ចេញ ទម្ងន់​មុន​ការ​ប្រគំ​តន្ត្រី​គឺ ៧៦គីឡូក្រាម ប៉ុន្តែ​ឥឡូវ​នេះ​ លោក​មាន​ទម្ងន់ត្រឹមតែ ៧៤ គីឡូក្រាម ដោយការ បានចែករំលែកទម្ងន់ក្រោយការប្រគុំតន្ត្រីរបស់តារាប្រុស បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន។

ក្រោយពីឃើញបែបនែះ អ្នកគាំទ្រមួយចំនួនបារម្ភថាទម្ងន់របស់ RM អាចនឹងតិចពេក សម្រាប់កម្ពស់របស់លោក ប៉ុន្តែអ្នកផ្សេងទៀតបានចង្អុលបង្ហាញថាវាមិនធម្មតាទេក្នុងការស្រកទម្ងន់ បន្ទាប់ពីការហាត់ប្រាណយ៉ាងម៉ត់ចត់បែបនេះ៕។

ប្រភព៖ Koreaboo

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]