ប្រទេសថៃ ៖ ពិតណាស់ ខណៈត្រូវបា.ត់ប.ង់ជីវិត តារាសម្តែងស្រី Tangmo កំពុងទទួលការងារថតរឿងភាគចំណងជើង «ឃុនឆាយ» ជារឿងចុងក្រោយដែលរូបនាងបានសម្តែង ក្នុងរឿងភាគនេះ រូបនាងក៏ចាត់ទុកជាតួសំខាន់ម្នាក់ផងដែរ ដោយដើរតួជាភរិយាទី២ ក្នុងគ្រួសារត្រកូលចិនមួយ។

ដោយសារតែ ការសម្តែងរបស់Tangmo មិនទាន់ផុតក្បាលផុតកន្ទុយបែបនេះ ធ្វើឲ្យក្រុមការងារ ពិបាកក្នុងការរើសតួជំនួសជាខ្លាំង ខណៈតារាស្រីរូបនេះ បានដាក់ចិត្តយ៉ាងខ្លាំង ក្នុងរឿងភាគមួយនេះ ដូច្នេះ ក្រុមការងារក៏សម្រេចថតរឿងភាគនេះសាជាថ្មី ដោយរកបានតួជំនួស ជាមិត្តយិនស៊ិន១៥ឆ្នាំរបស់រូបនាង គឺអ្នកនាង Panward ដែលត្រូវមហាជនថៃ និយមឃើញរូបនាង ដើរតួឈ្នានីស ចិត្តអាក្រក់ សមជាងគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើងាកទៅមើល អ្នកនាង Panwardវិញ បន្ទាប់ពីបានរៀបការរួចមក រូបនាងក៏ដកឃ្លាពីការសម្តែងផងដែរ ផ្ទុយទៅវិញ ក្រោយទទួលដំណឹងចង់ឲ្យ រូបនាងជំនួសតួរបស់មិត្តភក្តិ​ រូបនាងមិនគិតវែងឆ្ងាយ គឺចម្លើយយល់ព្រម ព្រោះនាងដឹងច្បាស់ថា រឿងភាគមួយនេះ មិត្តភក្តិដាក់ចិត្តសម្តែងខ្លាំង ដូច្នេះរូបនាងមិនចង់ឲ្យ គេឯងគិតថា ខ្លួនជំនួសតំណែងមិត្តឡើយ គឺចង់សម្រេចការងារដែលមិត្តបន្សល់ឲ្យបានល្អ ដើម្បីឲ្យមិត្តទៅឋានសួគ៌ឲ្យបានសុខ មិនចាំបាច់ខ្វាយខ្វល់ វិលវល់នឹងការងារដែលរូបនាងបន្សល់ទុកនោះឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង Panward
  អ្នកនាង Panward
  អ្នកនាង Panward
រូបភាព Tangmo
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ Thai Drama Zone

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]