បើយើងកំពុងតែប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ជាញឹកញាប់ ដល់ពេលដែលយើងគួរបញ្ឈប់វាហើយ។ ថ្នាំបំបាត់ការឈឺចាប់ ជាអាវុធមុខពីរដែលអាចបំផ្លាញរាងកាយរបស់យើងដោយមិនដឹងខ្លួន ជាពិសេស ថ្នាំប្រភេទនេះប៉ះពាល់ដល់តម្រងនោមខ្លាំងតែម្ដង។
ពិតណាស់ តម្រងនោមជាសរីរាង្គដ៏សំខាន់បំផុតមួយនៃប្រព័ន្ធទឹកនោម ដែលមានតួនាទីជួយបញ្ចេញជាតិពុលទៅតាមទឹកនោម។ ដូច្នេះហើយ ការថែទាំតម្រងនោមឲ្យបានត្រឹមត្រូវ ជារឿងដែលចាំបាច់បំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្នាំបំបាត់ការឈឺចាប់អាចបំផ្លាញតម្រងនោម
ជាក់ស្ដែង ថ្នាំបំបាត់ការឈឺចាប់ជាច្រើនត្រូវបានប្រើប្រាស់ដោយពុំមានវេជ្ជបញ្ជា ដើម្បីកាត់បន្ថយការឈឺចាប់ និងការរលាក។ ថ្នាំទាំងនេះរួមមានថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីដ (Non-steroidal Anti-inflammatory Drugs) ដែលប្រើប្រាស់ជាទូទៅ ចំពោះអ្នកដែលកើតមានអាការៈឈឺក្បាល និងឈឺខ្នងរ៉ាំរ៉ៃ។
ថ្នាំបំបាត់ការឈឺចាប់អាចនាំឲ្យមានរបួសតម្រងនោមស្រួចស្រាល់
បញ្ហាសុខភាពមួយនេះ បង្កជាហានិភ័យកាន់តែខ្ពស់ចំពោះមនុស្សចាស់ អ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺលើសឈាម។ តម្រងនោមរបស់អ្នកទាំងនោះអាចនឹងត្រូវខូច ទោះបីជាប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ម្ដងម្កាលក៏ដោយ។ អ្នកជំនាញក៏បានក្រើនរំលឹកផងដែរថា ថ្នាំប្រភេទនេះ អាចនាំឲ្យខូចតម្រងនោមតាមវិធីជាច្រើន រួមទាំងការកើនឡើងកម្រិតCreatinine ដែលហៅថារបួសតម្រងនោមស្រួចស្រាល់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]