កូរ៉េខាងត្បូង៖ សារព័ត៌មាន Sports Chosun បានរាយការណ៍ថាតារាសម្តែង Goo Hye Sun ទើបតែថតផ្សាយពាណិជ្ជកម្មសម្រាប់ខោអាវក្នុងម៉ាក TRY ដែលមិនត្រឹមតែជាតារាម៉ូដែលប៉ុណ្ណោះទេ តារាស្រីរូបនេះក៏ទទួលតួនាទីជាអ្នកផលិត និងជាអ្នកដឹកនាំការ ថតពាណិជ្ជកម្មតាមទូរទស្សន៍ដោយផ្ទាល់ផងដែរ។
កាលពីថ្ងៃទី ១០ ខែមីនា តារាសម្ដែង «Meteor Garden» បានបង្ហោះលើទំព័រផ្ទាល់ខ្លួនរបស់នាងនូវរូបថតដែលថតពីក្រោយឆាកថតផ្សាយពាណិជ្ជកម្ម។ នាងស្លៀកឈុតខ្លីដ៏មានទំនុកចិត្ត បង្ហាញពីសាច់ស្បែកសភ្លឺថ្លាម៉ត់ខៃ របស់នាង ក្រោយពីបានស្រកទម្ងន់ ១១ គីឡូក្រាម ដោយទទួលបានរាងស្លីមជាមួយនឹងទម្ងន់ ៤៦ គីឡូក្រាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះបើយោងតាម Sports Chosun នេះមិនមែនជាលើកទីមួយទេ ដែល Goo Hye Sun បានប្រជែងខ្លួនជាអ្នកផលិតថតស្ប៉ត យ៉ាងណាមិញ ការចុះកុងត្រាជាតារាបង្ហាញម៉ូត និងផលិតករផ្សាយពាណិជ្ជកម្មឱ្យយីហោសម្លៀកបំពាក់ក្នុងស្រុក ត្រូវបានចាត់ទុកថាជាសញ្ញានៃការវិលត្រឡប់របស់តារាស្រីរូបនេះមកកាន់ឧស្សាហកម្មកម្សាន្តដូច្នេះដែរ៕
ប្រភព៖ zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]