អាមេរិក៖ នាពេលថ្មីៗនេះ ប្រមុខអង្គការសហប្រជាជាតិបានព្រមានថា ស.ង្គ្រា.ម.របស់រុស្ស៊ីលើអ៊ុយក្រែនកំពុងតែបង្កប៉ះ.ពា.ល់.សេដ្ឋកិច្ចពិភពលោក ជាពិសេសប្រទេសស្ថិតក្នុងការអភិវឌ្ឍន៍ និងប្រទេសក្រីក្រមួយចំនួន។
កាលពីថ្ងៃច័ន្ទនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានប្រាប់អ្នកយកព័ត៌មានថា រុស្ស៊ី និងអ៊ុយក្រែនតំណាងឱ្យជាងពាក់កណ្តាលនៃការផ្គត់ផ្គង់ប្រេងផ្កាឈូករ័ត្ននៅលើពិភពលោក និងប្រហែល ៣០% គឺជាស្រូវសាលីនៅលើពិភពលោក មានទាំងប្រទេសអាហ្រ្វិក និងមានប្រទេសផ្សេងៗទៀតតិចបំផុតចំនួន ៤៥ ប្រទេស បានធ្វើការនាំចូលស្រូវសាលីយ៉ាងហោចណាស់មួយភាគបីចេញពីអ៊ុយក្រែន និងរុស្ស៊ី ហើយ ១៨ ក្នុងចំណោមប្រទេសទាំងនោះនាំចូលយ៉ាងតិច ៥០ ភាគរយ។ ក្រៅពីនេះទៀតទំនិញនាំចូលផ្សេងៗដូចជា អាហារ ប្រេងឥន្ធនៈ និងជីកសិកម្ម ដែលនេះបង្កជាផ.ល.លំ.បា.ក.ខ្លាំង ដោយសារការផ្គត់ផ្គង់ក្នុងស្រុកមិនទាន់គ្រប់គ្រាន់ ធ្វើឱ្យទំនិញមួយចំនួនធំត្រូវឡើងថ្លៃខ្លាំង និងស្តុកទំនិញអីវ៉ាន់ខ្លះសល់តិចតួចប៉ុណ្ណោះ ដូច្នេះផលប៉ះពាល់នេះ គឺធ្ង.ន់.ធ្ង.រ.ខ្លាំង ចំពោះប្រទេសដែលកង្វះធនធានធម្មជាតិ និងផលិតផលក្នុងស្រុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy មានប្រសាសន៍ថា កិច្ចពិភាក្សាចចាររវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីនឹងប្រព្រឹត្តនៅថ្ងៃអង្គារនេះ។
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]