រាជធានីភ្នំពេញ ៖ បើទោះបី ទើបប្រឡូកក្នុងការងារសម្តែងថ្មីៗនេះក្តី តែប្រជាប្រិយភាព តារាសម្តែងស្រីប្រចាំផលិតកម្មសាស្ត្រ កញ្ញា រចនា វ៉ារ៉ាឌី ហាក់មានសន្ទុះមិនចាញ់រាមច្បងចូលសិល្បៈច្រើនឆ្នាំប៉ុន្មានឡើយ ជាមួយរូបសម្រស់និងសមត្ថភាពសម្តែង កាន់តែធ្វើឲ្យរូបនាង ជាទីចាប់អារម្មណ៍មហាជនខ្លាំងឡើងៗ។

ផ្ទុយទៅវិញ ស្ងាត់ៗស្រាប់តែតែពេលនេះ តារាស្រីរូបនេះ ដាក់ច្បាប់សម្រាកពីការងារមួយរយៈពេល ព្រោះតែ ការធ្វើជំនួញរបស់ខ្លួន កំពុងមមាញឹកខ្លាំង ខណៈក្នុងឆ្នាំថ្មី២០២២នេះ រូបនាងក៏បានបន្ថែមការរកស៊ីមួយមុខ បន្ថែមទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត អ្វីដែលធ្វើឲ្យរូបនាងសម្រេចចិត្តសុំច្បាប់សម្រាក ក៏ព្រោះតែ ការពត់តម្រង់ធ្មេញរបស់រូបនាង តម្រូវឲ្យពិគ្រោះជាមួយនឹងទន្តពេទ្យ ជារៀងរាល់ខែ មិនតែប៉ុណ្ណោះ វាក៏បណ្តាលឲ្យមានភាពឈឺចាប់បន្តិចបន្តួច។

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជា ការសុំច្បាប់សម្រាកមួយរយៈតែប៉ុណ្ណោះ ព្រោះតារាស្រីរូបនេះ ក៏កំពុងត្រៀមខ្លួនដើម្បីថតរឿងភាគថ្មីឲ្យផលិតកម្ម ក្នុងពេលខ្លីខាងមុខនេះដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   កញ្ញា រចនា វ៉ារ៉ាឌី
   កញ្ញា រចនា វ៉ារ៉ាឌី
   កញ្ញា រចនា វ៉ារ៉ាឌី
   កញ្ញា រចនា វ៉ារ៉ាឌី
   កញ្ញា រចនា វ៉ារ៉ាឌី
   កញ្ញា រចនា វ៉ារ៉ាឌី

ប្រភព ៖ The Selapek News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]