ប៉ូឡូញ៖ នាពេលខាងមុខនេះ នាយករដ្ឋមន្ត្រីប៉ូឡូញ សាធារណរដ្ឋឆេក និងស្លូវេនី គ្រោងនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងនាយករដ្ឋមន្ត្រី Denys Shmyhal នៅរដ្ឋធានី Kyiv ប្រទេសអ៊ុយក្រែន។

ដោយឡែក យោងតាមការប្រកាសជាផ្លូវការរបស់ការិយាល័យរដ្ឋាភិបាលប៉ូឡូញ ការធ្វើដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងក្នុងកិច្ចព្រមព្រៀងជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel និងប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen ។ ចំពោះដំណើរទស្សនៈកិច្ចនេះ មានវត្តមានរបស់នាយករដ្ឋមន្ត្រីប៉ូឡូញ សាធារណរដ្ឋឆេក និងស្លូវេនី មានគម្រោងចង់មានធ្វើទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន ស្របពេលដែលកងទ័ពទាហានរុស្សី កំពុងតែបន្តដំណើរកាន់តែកៀកចូលរដ្ឋធានី Kyiv ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ប្រធានាតិបតីរូបនេះ បានបញ្ជាក់ពីលោកគោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីបញ្ជាក់ពីការគាំទ្រចំណាត់ការរបស់សហភាពអឺរ៉ុបទាំងមូលចំពោះអធិបតេយ្យភាព និងឯករាជ្យភាពរបស់អ៊ុយក្រែន។

យ៉ាងណាមិញ លោក Mateusz Morawiecki ដែលជានាយករដ្ឋមន្ត្រីប៉ូឡូញ បានប្រកាសនៅក្នុងបណ្តាញសង្គមថា​ អឺរ៉ុបត្រូវតែធានាឯករាជ្យភាពរបស់អ៊ុយក្រែនឱ្យបាន៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សភាពបច្ចុប្បន្ននៃរដ្ឋធានី Kyiv ប្រទេសអ៊ុយក្រែន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]