ចិន៖ នៅថ្ងៃទី ១៥ ខែមីនា ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថានាយកដ្ឋានពន្ធទីក្រុងសៀងហៃបានពិនិត្យ និងចេញសេចក្តីសម្រេចបង្ខិតបង្ខំឱ្យបង់ប្រាក់ចំនួន ១៦.៦ លានដុល្លារអាមេរិកដល់តារាសម្តែង Deng Lun សម្រាប់ការគេចពន្ធចាប់ពីក្នុងឆ្នាំ ២០១៩-២០២០ ។

ដោយឡែក នាយកដ្ឋានអធិការកិច្ចនៃនាយកដ្ឋានពន្ធដារសៀងហៃ សង្ស័យថា Deng Lun បានប្រកាសពន្ធមិនពិត ដោយបំប្លែងពីលក្ខណៈនៃប្រាក់ចំណូលរបស់អាជីវកម្មពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០។ ចាប់តាំងពីពេលនោះមក លោកបានគេចវេសពីពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ជាមួយនឹងទឹកប្រាក់ ៧,៣៨​លាន​ដុល្លារ បន្ថែម​លើ​ការ​គេច​ពន្ធ​មួយ​ចំនួន​ទៀត​ប្រហែល ២​លាន​ដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីត្រូវបានស៊ើបអង្កេត Deng Lun បានសងប្រាក់វិញជាគោលចំនួន ៦.៩ លានដុល្លារ ហើយរាយការណ៍ពីការបំពានពន្ធទៅភ្នាក់ងារស៊ើបអង្កេត ដោយទទួលស្គាល់កំហុសដោយសារតែមិនបានយល់ច្បាស់អំពីច្បាប់ពន្ធ។

យ៉ាង​ណា​ក៏​ដោយ នាយកដ្ឋាន​ពន្ធដារ​ក្រុង​សៀងហៃ​នៅ​តែ​តម្រូវ​ឱ្យ​លោក Deng Luan បង់​ប្រាក់​ពិន័យ​ហួស​កាល​កំណត់​ដែល​មាន​តម្លៃ​សរុប​រហូត​ដល់ ១៦,៦ លាន​ដុល្លារ។ ភ្លាម​ៗ​បន្ទាប់​ពី​ព័ត៌មាន​គេច​ពន្ធ​ត្រូវ​បាន​ផ្សព្វផ្សាយ យីហោ​ដែល​សហការ​ជាមួយ​ក្រុមហ៊ុន Deng Lun បាន​លុប​ចោល​កិច្ចសន្យា តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ នេះ​ជា​ផល​វិបាក​ភ្លាមៗ​សម្រាប់​តារា​សម្ដែងរូបនេះ។

Deng Lun កើត​នៅ​ឆ្នាំ ១៩៩២ ជា​តារា​ទូរទស្សន៍​ដ៏​មាន​ប្រជាប្រិយ​ភាព​ក្នុង​ប្រទេស​ចិន។ ប្រជាប្រិយរបស់លោក មានភាពល្បីល្បាញតាមរយៈខ្សែភាពយន្តជាច្រើន ដែលត្រូវបានរាប់បញ្ចូលជា តារា A-list ដូចជា Angelababy Yang Mi Zhao Liying ជាដើម៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពរូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]