កូរ៉េខាងជើង÷ នៅព្រឹកថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២នេះ យោងតាមប្រភពព័ត៌មានពីសារព័ត៌មានដ៏ល្បីរបស់ជប៉ុន NHK បានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធដ៏ធំមួយដែលទំនងជាមីស៊ីលបាលិស្ទីគមួយគ្រាប់ ខណ:ដែលកាលពីពេលកន្លងទៅលោក គីម ជុងអ៊ុន បានអះអាងថានេះអាចទំនងជាការធ្វើតេស្ត អាវុធនុយក្លេអ៊ែរ ឬមីស៊ីលបាលិស្ទីគអន្តរទ្វីបឡើងវិញ។ 

សូមបញ្ជាក់ផងដែរថា ការបោះមីសុីលរបស់កូរ៉េខាងជើង និងការធ្វើតេស្តមីស៊ីលអន្តរទ្វីបរបស់ប្រទេសមួយនេះ បានបង្កជាក្តីបារម្ភ និងជាសញ្ញាព្រមានមួយដែលពិភពលោកកំពុងផ្តោតការយកចិត្តទុកដាក់ ស្របពេលដែលសង្រ្គាមរវាងអ៊ុយក្រែន និងរុស្សុីនៅមិនទាន់បានបិទបញ្ចប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការបាញ់បង្ហោះមីសុីលរបស់កូរ៉េខាងជើងកាលពីព្រឹកមិញនេះ គឺជាការធ្វើតេស្តជាលើកទី១០ហើយ បើគិតចាប់តាំងពីខែមករា មកទល់ពេលបច្ចុប្បន្ន៕

លោកគីម ជុនអ៊ុន
ក្បូនមីស៊ីលរបស់កូរ៉េខាងជើង
មីសុីលកូរ៉េខាងជើង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]