ជប៉ុន៖ បើសិននិយាយអំពី សាលារៀនក្នុងប្រទេសជប៉ុន ប្រាកដណាស់ ថាពិតជាមានភាពតឹងរ៉ឹងយ៉ាងខ្លាំង ដែលពួកគេតែងតែកំណត់ច្បាប់អ្វី នៅក្នុងសាលារៀន ដែលត្រូវបានគេដឹងថា វិន័យ ក្នុងអប់រំរបស់ពួកគេមានកម្រិតខ្ពស់ប៉ុណ្ណា។
យ៉ាងណាមិញ ក៏មានច្បាប់មួយចំនួន ដែលត្រូវបានគេគិតថា ប្លែកៗ មិនគួរនឹងមានទាល់តែសោះឡើយ ដូចឧទាហរណ៍ ជាក់ស្តែង ពណ៌សក់សិស្សត្រូវតែខ្មៅ ប្រសិនបើពណ៌សក់ធម្មជាតិរបស់អ្នកមិនខ្មៅទេ អ្នកត្រូវតែលាបពណ៌វាឱ្យខ្មៅ សិស្សមិនអាចស្លៀកខោក្នុងពណ៌នៅសាលាបានទេ អនុញ្ញាតឱ្យមានតែពណ៌សប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជាច្បាប់ដ៏តឹងរឹងទាំងនេះត្រូវបានលុបចោលនាពេលថ្មីៗនេះក៏ដោយ ក៏នៅតែមានច្បាប់មួយដែលកំពុងត្រូវបានរិះគន់នៅក្នុងសហគមន៍អនឡាញ ដោយបង្កឲ្យមានការ ហួសចិត្តជាខ្លាំងណាស់ ជាមួយនឹងច្បាប់មួយនេះ។
ដោយឡែក សារព័ត៌មាន Vice News ថ្មី ៗ នេះបានសម្ភាសន៍អតីតគ្រូបង្រៀននៅសាលាជប៉ុនមួយដែលលោកបានបង្ហើបថាក្មេងស្រីមិនអាចលើកចង សក់កន្ទុយសេះបានទេ ព្រោះវាអាចធ្វើឱ្យបុរសមានអារម្មណ៍ផ្លូវភេទបន្ទាប់ពីឃើញក្បាលរបស់ក្មេងស្រីរួចហើយ។
ក្នុងនោះ អតីតគ្រូបង្រៀននៅសាលាមធ្យមសិក្សា Motoki Sugiyama បាននិយាយថា៖
បន្ថែមពីនេះ ក្នុងអាជីពបង្រៀនរយៈពេល ១១ ឆ្នាំរបស់លោក Sugiyama បានបង្រៀននៅសាលាចំនួន ៥ ផ្សេងគ្នា ហើយសាលាទាំងអស់នោះមានច្បាប់ដូចគ្នាក្នុងការហាមឃាត់ក្នុងការ ចងសក់កន្ទុយសេះបែបនេះ។
យ៉ាងណាមិញ គេមិនមានទិន្នន័យណាមួយថាមានសាលារៀនប៉ុន្មាន ក្នុងប្រទេសជប៉ុនដែលនៅតែហាមឃាត់ការច្បាប់មួយនេះនផះតេ ប៉ុន្តែយោងទៅតាមការស្ទង់មតិដែលធ្វើឡើងក្នុងឆ្នាំ ២០១០ សាលារៀន ១ ក្នុងចំណោម ១០ នៅក្នុងខេត្ត Fukuoka ត្រូវបានហាមឃាត់ ឲ្យសិស្ស ចងសក់កន្ទុយសេះ៕
ប្រភព៖ https://animesenpai.net/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]