ភ្នំពេញ៖ Street box ផ្ទះទា មានឯកទេសដុត និងខ្វៃទាមួយដែលទទួលបានការគាំទ្រ និងពាក្យកោតសរសើរយ៉ាងខ្លាំងពីសំណាក់អតិថជន និងអ្នកវិភោគម្ហូបអាហារ លើអាហារដែលមានរសជាតិឆ្ងាញ់ មានអនាម័យខ្លាំង និង សេវាកម្មដ៏ល្អឥតខ្ចោះ។ មុខម្ហូបឆ្ងាញ់ៗដែលធ្វើឲ្យគេស្គាល់ Street box ផ្ទះទា ដែលជាម្ហូបប្រចាំហាង នោះមានដូចជា ទាខ្វៃស្ទ្រីតបក់ ទាដុតអំបិលម្ទេស និងទាដុតទឹកឃ្មុំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមុខម្ហូបទាំងបីនេះ គឺលក់ដាច់ខ្លាំង ដែលក្នុងមួយថ្ងៃអាចលក់អស់ទាជាងរាប់ពាន់ក្បាលឯណោះ។ ទាខ្វៃស្ទ្រីតបក់ ជាអាហារប្រចាំហាង មានរសជាតិឆ្ងាញ់ប្លែក មិនទ្រលាន់ ព្រមទាំងសាច់ទាមិនស្វិតពេក ល្មម ថ្មីល្អ និងក្ដៅៗជានិច្ច។ លើសពីនេះលោកអ្នកក៏មិនបាច់ខ្លាចទាមានក្លិនផងដែរ ព្រោះទាគ្រប់ក្បាលត្រូវបានចម្អិនយ៉ាងមត់ចត់ដោយចុងភៅជំនាញ។
សម្រាប់អ្នកដែលចូលចិត្តញុំារាងហឹរ អាចសាកជាមួយនឹងទាដុតអំបិលម្ទេស គឺដឹងតែពេញចិត្តតែម្តង រសជាតិជាលក្ខណៈហឹរមានជាតិ មិនមែនហឹរបែបក្រហាយម៉ាត់នោះទេ ព្រោះគ្រឿងអំបិលម្ទេសដែលគេយកមកប្រឡាក់ជាមួយសាច់ទា គឺបុកជាមួយនឹងម្ទេសធម្មជាតិក្រហមស្រស់ៗ ហើយគ្រឿងប្រឡាក់ គឺធ្វើថ្មីៗសម្រាប់ដុតភ្លាមៗតែម្តង។
ចំណែកឯ ទាដុតទឹកឃ្មុំវិញ ក៏ជាមុខម្ហូបពេញនិយមដែរ ហើយបើបានជ្រលក់ជាមួយនឹងទឹកត្រីបុក ឬទឹកជ្រលក់ព្រះអាទិត្យ ហឹរៗបែបប្រហើរគឺធានាថាឆ្ងាញ់ជក់មាត់ មិនធ្វើឲ្យអតិថជនខកបំណងឡើយ។ ក្រៅពីឯកទេសទៅលើការចម្អិនទា Street box ផ្ទះទា ក៏មានផ្តល់ជូននូវមុខម្ហូបឆ្ងាញ់ៗផ្សេងៗមានដូចជា បាយឆាយ៉ាងចូវ និងជ្រក់ជើងមាន់រសជាតិដើមផងដែរ។
អតិថជនភាគច្រើនគឺសរសើរថា សាច់ទាមានរសជាតិឆ្ងាញ់លើសពីការរំពឹងទុក បើប្រៀបធៀបនឹងកន្លែងលក់ទាផ្សេងៗ។ សាច់ទាកន្លែងលក់ដទៃអាចមានលក្ខណៈរាងស្វិត ឬអាចមានក្លិន តែទាខ្វៃស្ទ្រីតបក់ ទាដុតអំបិលម្ទេស និងទាដុតទឹកឃ្មុំនៅ Street box ផ្ទះទា គឺធានាថាសាច់ទាមានជាតិហើយផុយឆ្ងាញ់ រសជាតិដិតល្មម ព្រោះហាងនេះដុតភ្លាម លក់ភ្លាមសម្រាប់មួយថ្ងៃតែប៉ុណ្ណោះ។
អ្វីដែលគួរឲ្យកត់សំគាល់ក្រៅពីរសជាតិនោះ គឺអនាម័យនៃការចម្អិនរបស់ហាង។ មុខម្ហូបនីមួយៗ គឺសុទ្ធតែធ្វើការចម្អិនយ៉ាងយកចិត្តទុកដាក់ពីជំហានមួយទៅជំហានមួយ។ សាច់ទាមុននឹងខ្វៃ ឬដុត គឺត្រូវបានចុងភៅសម្អាតយកល្អិតល្អន់ មិនធ្វើឲ្យទាមានក្លិនមិនល្អ ឬប៉ះពាល់ដល់សុខភាពដល់អ្នកញាំ ព្រមជាមួយនឹងបន្លែ គឺសុទ្ធតែត្រូវបានលាងសម្អាត ជាមួយនឹងទឹកស្អាតដែលបានបន្សុទ្ធឡើងដោយប្រព័ន្ធម៉ាសុីនទឹកទំនើប។ Street box ផ្ទះទា តែងតែផ្តល់នូវមានអនាម័យល្អ និងបានគិតគូរពីសុខភាពអ្នកញុំាជាចម្បង។
Street box ផ្ទះទា មានទីតាំងនៅផ្លូវ 566 ជិតតំបន់បឹងកក់ ទួលគោក ងាយស្រួលរក ងាយស្រួលចតឡាន-ម៉ូតូ ហើយធំទូលាយទៀត លោកអ្នកអាចទៅដល់ហាងទិញផ្ទាល់ ឬអាចខលកម្មង់តាមលេខ 010 28 9191 / 011 28 9191 រួចចូលទៅយក ដោយមិនបាច់រង់ចាំក៏បានដែរ។
លោកអ្នកក៏អាចកម្មង់ Street box ផ្ទះទា តាមអនឡាញយ៉ាងងាយតាមក្រុមហ៊ុនដឹកជញ្ជូនល្បីៗក្នុងស្រុកច្រើនផងដែរ Foodpanda, Nham24, BLOC, E-gets, GoodGoToGo និង Wownow ផងដែរ។
មកដល់បច្ចុប្បន្ននេះ Street box ផ្ទះទា មាន 3 សាខានៅក្នុងក្រុងភ្នំពេញ៖
1. សាខាកណ្ដាល ទួលគោក (https://goo.gl/maps/cEHPyEds3rfnfoNA6)
2. សាខាសែនសុខ (https://goo.gl/maps/jMX5tsxVQYmkaHcbA)
3. សាខាផ្សារតាប៉ាង (https://goo.gl/maps/yr5egFhoWesFb7EX9)
ដោយសារតែមានការរីកចម្រើន និងគាំទ្រខ្លាំង Street box ផ្ទះទា បានធ្វើការពង្រីកនូវអាជីរកម្មរបស់ខ្លួន ឲ្យទៅជាលក្ខណៈហ្វ្រេនឆាយ (Franchise) ហើយប្តេជ្ញាថា នឹងបណ្តុះបណ្តាលអាជីវកម្មខ្នាតតូចឲ្យមានវិជ្ជាជីវៈច្បាស់លាស់លើវិស័យអាហារនេះ រួមបច្ចេកទេសខាងដុត ខ្វៃ និងចែកចាយសាច់ទា ដែលធានាថានឹងទទួលបានប្រាក់ចំណេញខ្ពស់។ Street box ផ្ទះទា ជាដៃគូអាជីវកម្មដែលជួយលោកអ្នកអាចជឿទុកចិត្តបាន!
បើលោកអ្នកមានចំណាប់អារម្មណ៍ ឬចម្ងល់អ្វីផ្សេងៗទាក់ទងនឹងហ្វ្រេនឆាយ ស្រ្ទីតបក់ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ: 012 222 721។ ពួកយើងរីករាយស្វាគមន៍ជានិច្ច៕
Facebook Page: https://www.facebook.com/streetbox.est.2021/
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]