តៃវ៉ាន៉៖ កាលពីថ្មីៗនេះ យោងតាមគេហទំព័រដ៏ល្បីមួយបានរាយការណ៍ថា Dee Hsu ដែលជាប្អូនស្រីរបស់ Barbie Hsu បានផ្តល់បទសម្ភាសន៍ អំពីរឿងរ៉ាវស្នេហារបស់បងស្រីនាង ព្រមទាំងអាកប្បកិរិយារបស់សាច់ញាតិចំពោះ លោក DJ Koo ។
នៅក្នុងនោះដែរ Dee Hsu បានលើកឡើងថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ នាងក៏បានពន្យល់ពីមូលហេតុដែល ម្ដាយរបស់ខ្លួន សម្តែងការខឹងសម្បារចំពោះ Barbie Hsu និងមិនចង់ជួប លោក DJ Koo ដោយបានលើកឡើងថា ក្នុងនាមជាម្តាយ មានគំនិតផ្ទាល់ខ្លួន បារម្ភពីកូន ប៉ុន្តែទោះជាយ៉ាងណា ម្ដាយនាងតែងតែស្រលាញ់ និងជូនពរ ពួកគេឱ្យជួបតែសេចក្តីសុខ ផងដែរ។
លើសពីនេះ ប្អូនស្រីរបស់ Barbie Hsu រូបនេះ បានបង្ហាញពីភាពភ្ញាក់ផ្អើលដូចគ្នា ក្រោយពីជ្រាបដំណឹងរៀបការរបស់បងស្រី និងបានបង្ហាញទៀតថា ខ្លួនបានដឹងពីក្ដីស្រលាញ់របស់អ្នកទាំងពីរ កាលពីអតីតកាល ហើយថែមទាំង មានអារម្មណ៍ថា ជីវិតរបស់បងស្រីខ្លួន គឺដូចជាការផ្សងព្រេង មិនដូចជាជីវិតពិតឡើយ។ ទោះជាយ៉ាងនេះក្តី Dee Hsu ក៏នៅតែគាំទ្រដល់បងស្រីរបស់នាង ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]