ថៃ៖ អាចនិយាយបានថា A Supachai គឺជា​អ្នក​គ្រប់​គ្រង​តារា​ដ៏ល្បីមួយរូបនៅក្នុងសិល្បៈថៃ និងជាអ្នកដែលនៅពីក្រោយភាពជោគជ័យរបស់តារាល្បីៗជាច្រើន ក្នុងវិស័យសិល្បៈ ដូចជា Aum  Nadech  Weir  និងតារាជាច្រើនរូបទៀត ។ 

យ៉ាងណាមិញ បើងាកមកមើលពីជីវិតរស់នៅឯកជន របស់ A Supachai វិញ ក៏កាន់តែធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ខ្លាំងឡើង ជាពិសេស ដោយបានឃើញជាញឹកញាប់ ​រូបថតបង្ហាញពីជ្រុងដ៏ស្រស់ស្អាត នៅក្នុងផ្ទះរបស់ខ្លួនមួយ និងធ្វើឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ ផ្ទះរបស់ A Supachai ពិតជាមានការរៀបចំយ៉ាងស្រស់ស្អាត មានអាងហែលទឹក និងបរិយាកាស ប្រៀបដូចជារមណីយដ្ឋានមួយកន្លែង ដោយមានម្លប់ដើមឈើ ដែលតំបន់​នេះ អាច​ប្រើ​សម្រាប់​សម្រាក​លំហែ​ក្នុង​ពេលផ្ទាល់ខ្លួន។ 

មិនត្រឹមតែប៉ុណ្ណោះ មិនមែនមានត្រឹមតែផ្ទះនោះទេ ប៉ុន្តែ​ A Supachai ក៏​មាន​ខុនដូ​មួយ​ទៀត ដែលត្រូវបានតុបតែងយ៉ាងប្រណីត ឆើតឆាយ និងអាចថតរូបបានគ្រប់ជ្រុងជ្រោយ មិនថាជាបន្ទប់ទទួលភ្ញៀវ តុបរិភោគអាហារ សាលប្រជុំ រួមទាំងយ៉រ ដែលអាចត្រូវបានប្រែក្លាយទៅជាកន្លែងញ៉ាំអាហារពេលល្ងាច ដ៏រ៉ូមែនទិកផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

ផ្ទះរបស់ A Supachai
ផ្ទះរបស់ A Supachai
ផ្ទះរបស់ A Supachai
ផ្ទះរបស់ A Supachai
ផ្ទះរបស់ A Supachai
ផ្ទះរបស់ A Supachai
ផ្ទះរបស់ A Supachai
ផ្ទះរបស់ A Supachai
ផ្ទះរបស់ A Supachai

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]