ប្រទេសថៃ ៖ ទោះបី ហេតុការណ៍ធ្លា.ក់ទឹករហូតដល់ស្លា.ប់របស់ តារាសម្តែងស្រីថៃ Tangmo កន្លងផុតទៅច្រើនថ្ងៃហើយ មិនតែប៉ុណ្ណោះ សូម្បីតែការរៀបចំពិធីបុណ្យសពក៏ត្រូវបានបញ្ចប់ក្តី​ តែរឿងក្តីមួយនេះ នៅតែបន្ត សារើម្តងហើយម្តងទៀត ព្រោះហាក់នៅមានចំណុចសង្ស័យច្រើន ខណៈសមត្ថកិច្ចធ្លាប់បញ្ជាក់ជា ឧបទ្ទវហេតុ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ អ្នកម៉ែរបស់តារាស្រីTangmo បានទៅសុំលិខិតបញ្ជូនស.ពកូនស្រីពី វិទ្យាស្ថានឱសថស្ថាន ទៅ វិទ្យាស្ថានវិទ្យាសាស្រ្តកោសល្យវិច្ច័យ ដើម្បីធ្វើការពិនិត្យឲ្យលម្អិតសាជាថ្មី​ ព្រោះអ្នកម៉ែ នៅមានការសង្ស័យលើរបួ.សនៅចំណុចទាំង៨នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ ទិដ្ឋភាពនៃការបញ្ជូនស.ពនេះ ឃើញហើយធ្វើឲ្យមហាជន សម្តែងការស្រណោះស្រណោកជាខ្លាំង អាណិតរូបនាងជាខ្លាំង រហូតមកដល់ពេលនេះហើយ រូបរាងTangmoមិនដឹងក្លាយមានសភាពយ៉ាងណានោះទេ ខណៈរូបភាពដំបូងពេលស្រង់ ចេញពីទឹក ត្រូវអ្នកមើលឃើញ សម្តែងការរន្ធ.ត់មិនគួរឲ្យជឿទៅហើយ។

គួរបញ្ជាក់ផងដែរថា ថ្ងៃស្អែកនេះ គ្រូពេទ្យនឹងចាប់ផ្តើមធ្វើការពិនិត្យជាលើកទី២ លើរបួ.សទាំង៨ ដែលអ្នកម៉ែនៅមិនអស់ចិត្តនោះគឺ ថ្ងាស, ក, ផ្នត់ជង្គង់ខាងស្តាំ, ខ្សាច់និងភក់ក្នុងសួត, ស្នាមជាំលើខ្នង, ស្នាមលើផ្ទៃមុខនិងភ្នែកខាងស្តាំ, ដើមទ្រូង ព្រមទាំង របួ.សនៅត្រង់ជើងខាងស្តាំ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី Tangmo
រូបភាព

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ https://youtu.be/TwAr1g7M7C0 

ប្រភព ៖ Thairath

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]