ភ្នំពេញ៖ ការតុបតែងខ្លួនខាងក្រៅរបស់មនុស្សគ្រប់រូប ពិតជាសំខាន់ណាស់ទៅតាមសម័យកាលនីមួយៗ។ ចំណែករូបរាងខាងក្រៅនៃសម្ភារៈប្រើប្រាស់វិញក៏ដូចគ្នា ជាពិសេសសម្តៅទៅលើស្មាតហ្វូន ដែលតែងតែនៅក្បែរអ្នកគ្រប់ពេលវេលា និងកាន់វាទៅគ្រប់ទីកន្លែង ប្រៀបបានដូចជាជំនួយការក្នុងជីវិតប្រចាំថ្ងៃ និងការកំសាន្តផ្សេងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចនេះមានចាប់អារម្មណ៍អត់ថា ស្មាតហ្វូនដែលអ្នកកំពុងប្រើនេះកំពុងហួសសម័យហើយ ហេតុអ្វីបានជាយើងនិយាយបែបនេះ? ដោយសារពីមួយជំនាន់ទៅមួយជំនាន់ស្មាតហ្វូនបានវិវត្តលើរាងតូចទៅធំ ពីការចុចលើប៊ូតុងប្តូរទៅជាប៉ះបញ្ជាលើអេក្រង់ ពីគែមរាងមូលប្តូរទៅជាគែមជ្រុងដែលរូបរាងបែបនេះគឺកំពុងពេញនិយម និងបង្ហាញភាពលេចធ្លោរាល់ពេលចាប់កាន់តែម្តង។ អ៊ីចឹង នៅប្រើប្រាស់ស្មាតហ្វូនដែលមានរូបរាងមូល គែមមូលដល់ពេលណាទៀត?
នេះនែ៎! OPPO Reno7 ស្មាតហ្វូនស៊េរីថ្មី រូបរាងថ្មី រចនាបែបអ្នកជំនាញប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ស័ក្កិសមបំផុតជាមួយមនុស្សសម័យថ្មីចូលចិត្តភាពទាន់សម័យ និងស៊ីវិល័យ។ នេះបើយោងតាមព័ត៌មានខ្លះៗដែលបានបញ្ចេញលើផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO កាលពីថ្មីៗនេះ។
ចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះរូបរាងថ្មីគែមជ្រុងលើ OPPO Reno7? ជឿជាក់ថា OPPO មិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងឡើយ បន្ទាប់ពីផ្លាស់ប្តូររាងថ្មីស្ថិតក្នុងក្តីស្រមៃរបស់អ្នកប្រើប្រាស់ព្រមទាំងរចនាបថបែបប្រណិតប្រកបដោយភាពច្នៃប្រឌិតគែមជ្រុងរលោង 2.5D កម្រាស់ស្តើងជាងមុនកាលីបជាងមុន និងនាំមកជាមួយនឹងជម្រើស 2 ពណ៌ គឺពណ៌ទឹកក្រូច ផលិតចេញពីស្បែកគុណភាពខ្ពស់ រីឯពណ៌ខ្មៅ រចនាបែបកញ្ចក់ និងលោហៈធាតុស្ទីលរចនាបែប Reno Glow។
ឈប់! ឈប់! OPPO Reno7 មិនត្រឹមមានរាងស្រឡូនប៉ុណ្ណោះទេ បើក្រឡេកទៅមើលផ្នែកខាងក្រោយលើបណ្តុំកាមេរ៉ាវិញ វាបានបំពាក់មកនូវកងបំភ្លឺដំណឹងដោយបញ្ចេញពន្លឺភ្លើងយឺតៗវិលជុំវិញកញ្ចក់កាមេរ៉ា នៅពេលលោកអ្នកចាប់ផ្តើមលេងហ្គេម ការខលចូល មានសារដំណឹង ឬ Notification និងពេលសាកថ្ម ដែលនេះជាអារម្មណ៍ថ្មីម្យ៉ាងទៀតលើ Reno7 ខុសពី Reno Series ជំនាន់មុនៗ។
អាចនិយាយបានថានេះគ្រាន់តែជាចំណុចរសើបខ្លះៗមាននៅលើ OPPO Reno7 ស៊េរីតែប៉ុណ្ណោះ! ដូចនេះអ្នកទាំងអស់គ្នាចាំអ៊ុតមើលបន្តថា តើកូនពៅស៊េរីទំនើបរូបរាងថ្មីប្រណិតស្រស់ឆើតឆាយរូបនេះនឹងបង្ហាញខ្លួនដាក់លក់លើទីផ្សារប្រទេសកម្ពុជា ពេលណាដែរ? ដើម្បីជ្រាបកាន់តែច្បាស់សូមចូលទៅកាន់ហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ដើម្បីទទួលបានព័ត៌មានលម្អិតៗ រួមជាមួយនឹងសមត្ថភាពពិសេសថ្មីៗជាច្រើនទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]