ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃសាំងធម្មតា និងម៉ាស៊ូត បានកើនឡើងថ្លៃជាងមុន រហូតដល់ ៥,៣០០រៀល ក្នុងមួយលីត្រ។

ដោយឡែក យោងតាមតម្លៃមធ្យមនៃប្រេងឥន្ធនៈនៃទីផ្សារអន្តរជាតិ ថ្លៃលក់ប្រេង ចាប់ពីថ្ងៃ១៦ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ នឹងត្រូវលក់ក្នុងតម្លៃ ៥,៤៦០រៀល ក្នុងមួយលីត្រ ចំណែកសាំងធម្មតាEA92  ៥,៤៦០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាសូត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់ប្រេងឥន្ធនៈរាយនៅកម្ពុជា ចំនួន៤សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាជន។

ដូច្នេះចាប់ពីថ្ងៃ១៦ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ តម្លៃលក់ប្រេងឥន្ធនៈរាយនៅកម្ពុជា ចុះមកត្រឹម៥,៣០០រៀល ក្នុងមួយលីត្រ៕

ប្រភព៖ ថ្មីថ្មី

សូមចូលអានសេចក្តីលម្អិតខាងក្រោម៖

ការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]