បរទេស៖ នៅថ្ងៃទី ១៥ ខែមីនា ទស្សនាវដ្ដី Hello បានរាយការណ៍ថា Beckham កំពុងប្រញាប់ប្រញាល់រៀបចំពិធីមង្គលការកូនប្រុសរបស់លោក ដែលអតីតកីឡាករអង់គ្លេស បានបង្ហាញខ្លួននៅទីក្រុង Miami សហរដ្ឋអាមេរិក ដើម្បីទៅកាត់អាវឈុតសម្រាប់ថ្ងៃពិសេសមួយនេះ។

អតីតកីឡាកររូបនេះបានជ្រើសរើសអាវឈុត ពណ៌ខ្មៅស៊ីគ្នាទៅនឹងក្រវ៉ាត់ក ដែលអ្នកគាំទ្រខ្លះសរសើរពីភាពឆើតឆាយរបស់ David Beckham ដោយមតិមួយទៀតថា តារាបាល់ទាត់វ័យ ៤៧ឆ្នាំ ស័ក្តិសមក្នុងបញ្ជីបុរសសិចស៊ីបំផុតក្នុងឆ្នាំ ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគេហទំព័រ The Sun ពិធីមង្គលការរបស់ Brooklyn Beckham និង Nicola Peltz បានធ្វើឡើងនៅក្នុងខែមេសា។ បើទោះជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ ប៉ុន្តែប្រភពជាច្រើនបញ្ជាក់ថា ពិធីមង្គលការបានធ្វើឡើងនៅវីឡាមាត់សមុទ្រតម្លៃ ១០៣.៥ លានដុល្លារអាមេរិក ដែលកម្មសិទ្ធរបស់ មហាសេដ្ឋី Nelson Peltz នៅ Palm Beach រដ្ឋ Florida សហរដ្ឋអាមេរិក៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

Beckham
Beckham 
កូនប្រុសច្បង Beckham និងគូដណ្តឹង
វិមានដែលពួកគេរៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]