កូរ៉េខាងត្បូង៖ យោងតាម Allkpop ក្រុមចម្រៀងក្មេងស្រី IVE ត្រូវបានគេចាត់ទុកថាជាក្រុម K-pop ជំនាន់ទី ៤ ដែលមាន ល្បីល្បាញ បំផុតនៅក្នុង Kpop សព្វថ្ងៃនេះ ជាមួយនឹងសម្រស់ ក៏ដូចជាសមត្ថភាពរបស់ពួកគេសម្តែងម្តងៗ។

ជាក់ស្តែងក្រៅពីសមាជិកដ៏ល្បីស្រាប់មានដូចជា Ahn Yujin និង Jang Won Young ផលិតកម្ម Starship ក៏មាន «អាវុធសម្ងាត់» មួយទៀតដែលមានឈ្មោះថា Liz ដែលតារាស្រីដែលកើតក្នុងឆ្នាំ ២០០៤ ត្រូវបានគេស្គាល់ថាជា «ទេពធីតាសក់ពណ៌ទង់ដែង» ថែមទាំងត្រូវបានគេកោតសរសើរជារឿយៗ នៃរូបសម្រស់ ដូចតុក្កតាជ័រផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង តារា​ស្រី​កើត​ឆ្នាំ ២០០៤ មាន​ឈ្មោះ​ពិត​ថា Kim Ji Won ស្ថិតនៅវ័យ ១៨ ឆ្នាំ ដែលមានកម្ពស់េហូតដល់ ១.៧ ម៉ែត្រ ដែលតារាចម្រៀងស្រីរូបនេះ តែងតែជាសមាជិកលេចធ្លោបំផុតក្នុងក្រុម ដោយសារតែសក់ពណ៌ទង់ដែង និងស្នាមញញឹមពោពេញទៅដោយចរិតលក្ខណៈរបស់នាង ត្រូវបានមានការទាក់ទាញជាខ្លាំងនៃរូបសម្រស់របស់ក្មេងស្រីរូបនេះ។

ជារួមសម្រស់របស់ Liz ត្រូវបានបញ្ជាក់តាមរយៈរូបថតជាច្រើនសន្លឹក ដែលត្រូវបានអ្នកគាំទ្រស្វែងរក និងចែករំលែកជាច្រើន នៅលើអ៉ីនធឺណែត ដែលភាគច្រើន​សរសើរ​ពី​សម្រស់​ធម្មជាតិ​របស់​តារា​ស្រី​រូប​នេះ ជាមួយនឹងស្នាមញញឹម ថ្ពាល់ខួចមានមន្តស្នេហ៍​ ជាពិសេស សមត្ថភាពតិចនិច ក្នុងការច្រៀងរបស់នាង​មិនធម្មតា ជាមួយនឹង អាយុវ័យក្មេងបែបនេះដូច្នេះដែរ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]