កូរ៉េខាងត្បូង៖ ពិតណាស់ Lisa សមាជិក BLACKPINK គឺជាតារាស្រីមួយរូបដែលគ្រប់គ្នាស្គាល់ថា មានទាំងសមត្ថភាព ទេពកោសល្យ និងសម្រស់ស្រស់ស្អាត ហើយថែមទាំងមានភាពជោគជ័យលើវិស័យសិល្បៈទាំងវ័យក្មេងទៀតផង។
ជាមួយគ្នានេះ ផ្ទុយទៅនឹងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ និងមានប្រជាប្រិយភាពខ្លាំងក្លា Lisa តែងតែធ្វើឲ្យអ្នកទស្សនា និងហ្វេនៗមានការជក់ចិត្ត ជាមួយស្ទីលតែងខ្លួនប្រចាំថ្ងៃរបស់នាង ដោយពេលចេញទៅក្រៅម្ដងៗ នាងស្លៀកពាក់ស្អាតៗ ម៉ូតប្លែកៗនិងទាក់ទាញបំផុត ប៉ុន្តែឈុតនីមួយៗមើលទៅគឺសាមញ្ញ ហើយមិនសូវរញ៉ឹករញ៉ែច្រើននោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ យោងតាមកាលដែល Lisa ធ្លាប់បានបង្ហើបប្រាប់ទស្សនាវដ្ដីមួយ នាងបានលើកឡើងហេតុផលមួយដែលនាងចូលចិត្តស្លៀកពាក់សាមញ្ញៗបែបនេះ ដោយសារតែនាងចង់យកគំរូតាមម្ដាយរបស់នាង ព្រោះម្ដាយរបស់នាង ជាមនុស្សដែលមានការតែងខ្លួន និងស្លៀកពាក់សាមញ្ញៗ ងាយៗបំផុត។ ទាំងនេះហើយ ដែល Lisa មិនសូវជាស្លៀកឈុតឡូយឆាយច្រើនៅពេលចេញទៅក្រៅ លុះត្រាតែមានការសម្តែង ឬកម្មវិធីនានា ទើបនាងសម្របខ្លួនឲ្យត្រូវតាមកម្មវិធី៕
ប្រភព៖ Kenh14.vn
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]