ជប៉ុន៖ ពេលនេះទីក្រុង Fukushima ប្រទេសជប៉ុន កំពុងតែត្រូវបានរង.គ្រោះ.រញ្ជួយដីកម្រិត ដែលកម្រិតរហូតដល់ ៧.៣រ៉ិចទ័រ ដែលនេះគឺកម្រិតនៃការប្រកាសអា.ស.ន្ន.នៃរលកយក្សស៊ូណាមិ។

ដោយឡែក ចំពោះសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់បានអះអាងថា នៅវេលាម៉ោង ១១ៈ៣០នាទីយប់(ម៉ោងក្នុងស្រុក) នៅក្នុងទីក្រុង Fukushima ខ្លួនបានឃើញ អាគារមួយចំនួនរង្គើ ហើយការរញ្ជួយដីនេះមានពីរដង ដោយលើកទីពីរមានរយៈពេលប្រមាណ ២នាទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដីនេះ គេមិនទាន់សន្មត់ថា មានមនុស្សរងរបួសប៉ុន្មាននាក់នៅឡើយទេ ដោយសារតែហេតុការណ៍មួយនេះកើតឡើងត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ទិក្រុង Fukushima ប្រទេសជប៉ុន (រូបតំណាង)
ទីតាំងដែលរងគ្រោះ ដោយសារការរញ្ជួយដី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]